Friday, July 8, 2016

Project Management

Project Management

1.    សារៈសំខាន់នៃការបង្កើតរចនាសម្ព័ន្ធបំបែកការងារ (WBS)
-        បញ្ចប់ទំហំគម្រោង ដោយសារគ្មានការងារណាមួយត្រូវបានគេសរសេរនៅក្នុង WBSស្ថិតនៅខាងក្រៅនៃទំហំគម្រោង
-        ឆ្លើយតបផែនការគម្រោង
-        សង្ខេបវិភាគគម្រោង
-        ភ្ជាប់លទ្ធផលរំពឹងទុកទៅនិងធនធានរបស់ក្រុមហ៊ុនដែលមានស្រាប់
-        ធ្វើការប៉ាន់ស្មានលើពេលវេលានិងថវិកាឲ្យបានត្រឹមត្រូវ
-        មានទំនួលខុសត្រូវការងារច្បាស់លាស់ដល់សមាជិកក្រុមជាក់លាក់
-        ត្រួតពិនិត្យការតាមដានលើលការរីកចម្រើនរបស់គម្រោងដោយសារតែលទ្ធផលរំពឹងទុកនីមួយៗ គឺជារបស់អង្គភាពដែលអាចវាស់វែងបាន
-        តាមដានពេលវេលាថវិកានិងការអនុវត្ត
-        បង្កើតគំនិតដែលគាំទ្រស្ថានភាព
2.    អត្ថប្រយោជន៍កម្រិតនៃដ្យាក្រាមនៃរចនាសម្ព័ន្ធបំបែកការងារ
-        ក្រុមគម្រោងបង្កើតទំនុកចិត្តនៅក្នុងគោលដៅរបស់គេ
-        ទទួលបាននូវការងារដែលអ្នកអាចកំណត់គម្រោងដោយឡែកពីអង្គភាពដែលទាក់ទងប្រព័ន្ធគណនេយ្យ និងប្រភពមូលនិធិ
-        កញ្ចប់ការងារជាក់លាក់មានស្រាប់ដែលអ្នកអាចប៉ាន់ស្មាន និងចាត់ចែងការងារបាន
-        កំណត់ទទួលខុសត្រូវច្បាស់លាស់វានឹងទទួលបានលទ្ធផលខ្ពស់
-        សមាជិកក្រុមយល់ឃើញកម្មវិធីគម្រោងមានភាពងាយស្រួលក្នុងការផ្ដល់ការយកចិត្តទុកដាក់ចំពោះទិសដៅគម្រោងរបស់ពួកគេ
-        វាមានភាពងាយស្រួលលើការធ្វើផែនការលំអិតនិងការរៀបចំឯកសារ
3.    ឈ្មោះកម្រិតនៃរចនាសម្ព័ន្ធបំបែកការងារ
-        កម្មវិធីគម្រោង Program
-        គម្រោង Project
-        កិច្ចការគម្រោង Task
-        កិច្ចការបន្ទាប់បន្សំ Subtask
-        បញ្ចប់ការងារ Work Package
-        កម្រិតនៃកិច្ចខិតខំប្រឹងប្រែង​ Level of Effort
4.    ការប្រើប្រាស់ ឬ គោលដៅរបស់រចនាសម្ព័ន្ធបំបែកការងារ (WBS)
-        បង្កើនការប៉ាន់ប្រមាណៈ​ ការប៉ាន់ប្រមាណភាគច្រើនមិនមែនពិតប្រាកដនោះទេ
-        រក្សាក្រុមឲ្យផ្ដោតការយកចិត្តទុកដាក់ៈ ធ្វើឲ្យមនុស្សម្នាក់ ត្រូវដឹងខ្លួនថាត្រូវធ្វើអ្វី?
-        ចាត់ចែងការងារទៅតាមធនធាន
-        តាមដានគម្រោង
5.    ដំណើរការគ្រប់គ្រងពេលវេលាមាន៦ គឺ៖
-        ការកំណត់ន័យសកម្មភាព
-        ការកំណត់នៃលំដាប់សកម្មភាព
-        ការប៉ាន់ស្មានធនធានសំរាប់ធ្វើសកម្មភាព
-        ការប៉ាន់ស្មានកំឡុងពេលធ្វើសកម្មភាព
-        ការធ្វើការកំណត់ពេលវេលា
-        ការត្រួតពិនិត្យការកំណត់ពេលវេលា
6.    ការគ្រប់គ្រងទំហំគម្រោង
-        ការធ្វើផែនការទំហំ
-        ការកំណត់ន័យទំហំ
-        បង្កើតរចនាសម្ព័ន្ធបំបែកការងារ
-        ការផ្ទៀងផ្ទាត់ទំហំ
-        ការត្រួតពិនិត្យទំហំ
7.    Gantt Chart Bar Charts :​ គេប្រើប្រាស់វាសម្រាប់បង្ហាញពីការកំណត់ពេលគម្រោងបាន។​ អ័ក្សដេកចង្អុលពីការកំណត់ពេលគម្រោង ពេលវេលា ចំនែកឯអ័ក្សឈរ ចង្អុលបង្ហាញពីកញ្ចប់ការងារតាមរយៈរចនាសម្ព័ន្ធបំបែកការងារ។
8.    CPM (Critial Path Method) គឺជាបច្ចេកទេសមួយដែលគេប្រើប្រាស់ដើម្បីប៉ានស្មានកំឡុងពេលរបស់គម្រោង។ វាវិភាគថាតើលំដាប់នៃសកម្មភាពណាមួយមានចំនួននៃភាពបត់បែននៃការកំណត់ពេលតិចបំផុត។
9.    PERT (Program Evaluation Review Technique) ការវាយតម្លៃតាមដានគម្រោង និងបច្ចេកទេសវាយតម្លៃ ជាបច្ចេកទេសដែលវិភាគបណ្ដាញការងារដែលណែនាំព្រឹត្តិការណ៍មួយដែលគេប្រើប្រាស់ដើម្បីប៉ាន់កំឡុងពេលកម្មវិធីនៅពេលមានអស្ថិរភាពនៅក្នុងការប៉ាន់ស្មាន កំឡុងពេលយ៉ាងសកម្ម និងដាច់ដោយឡែក។
10. ​ ដ្យាក្រាមបណ្ដាញការងារ គឺជាផែនការសកម្មភាពតាមលំហូរក្រាហ្វិកដែលគេត្រូវតែសម្រេចឲ្យបានដើម្បីបញ្ចប់គម្រោង។ វាបង្ហាញពីលំដាប់នៃជំហ៊ានដែលគេបានគ្រោងទុក តម្រូវការពេលវេលា ការពឹងគ្នាទៅវិញទៅមក និងអន្តរទំនាក់ទំនង។
11. ដ្យាក្រាមព្រួញ ឬសកម្មភាពដ្យាក្រាមព្រួញ គឺជាដ្យាក្រាមបណ្ដាញការងារដែលបង្ហាញពីលំដាប់នៃសកម្មភាពដែលសកម្មភាពនីមួយៗ ត្រូវបានតំណាងដោយសញ្ញាព្រួញមួយរួមជាមួយនិងរង្វង់ដែលតំណាងឲ្យហេតុការណ៍មួយនៅបញ្ចប់នីមួយៗ។
12. សកម្មភាពតាមផែនការ គឺជាដ្យាក្រាមបណ្ដាញការងារដែលបង្ហាញពីលំដាប់នៃកម្មភាពដែលសកម្មភាពនីមួយៗ ត្រូវបានតំណាងដោយ ប្រអប់ ឬរង្វង់មួយ(Node ព្រឹត្តិការណ៍ក្នុងគម្រោងមួយ) ដែលគេដាក់បញ្ចូលជាមួយនិងព្រួញដើម្បីបង្ហាញពីការងារពីមុន។
13. ទំហំ និងអាទិភាព ផ្លាស់ប្ដូរញឹកញាប់ណាស់នៅក្នុងអង្គភាពមួយដែលមិនអាចចំណាយពេលស្វែងរកផ្លូវសំខាន់។ យើងគ្រប់គ្នាមានបញ្ជីនៃបំណងប្រាថ្នាស្ដីពីរឿងដែលយើងចង់ធ្វើដោយខ្លួនឯង ប៉ុន្តែយើងត្រូវទុករឿងរ៉ាវខ្លះចោលសិន ទាល់តែយើងមានពេល និងមានលុយគ្រប់គ្រាន់សិន។
លើសពីនេះទៅទៀត អ្នកគ្រប់គ្រងអាចធ្វើសេចក្ដីសម្រេចចិត្តដោយប្រាប់ឲ្យគេបានដឹងនៅពេលដែលអ្នកអាចប្រាប់ពួកគេបានអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរចំពោះគម្រោង។​ ដូច្នេះ  CPM អាចជាឧបករណ៍ដ៏មានតម្លៃនៅពេលដែលយើងប្រើប្រាស់វាឲ្យបានសមស្រប។
14. បទពិសោធន៍ដែលបានធ្វើកន្លងមក៖ គឺជាសកម្មភាពដែលកំណត់ការបញ្ចប់លទ្ធផលរំពឹងទុក ឬក្រុមសកម្មភាព។ បទពិសោធន៍ដែលបានធ្វើកន្លងមកគ្មានកំឡុងពេលថវិកា ឬតម្រូវការធនធានទេ។
15. WBS គឺជាមូលដ្ឋានគ្រឹះសំរាប់ធ្វើផែនការគម្រោង ហើយមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការគ្រប់គ្រងគម្រោង។ WBS មួយបែងចែកសកម្មភាពស្មុគស្មាញរបស់គម្រោងទៅជាសកម្មភាពតូចៗទៀត ដែលសម្រួលដល់ការប៉ាន់ស្មានកំឡុងពេលថវិកា និងការប្រើប្រាស់ធនធានចំពោះសកម្មភាពនីមួយៗ។
WBS គឺជាវិធីសាស្រ្ដបែងចែកការបន្តឲ្យទៅជាចំនួនតូចៗ ដើម្បីជួយឲ្យធ្វើការប៉ាន់ស្មានកំឡុងពេល តម្រូវការធនធាននិងថវិកាបានត្រឹមត្រូវ។
16. ការគណនាតាមពេលវេលា៖​
តាមធម្មតាអ្នកនឹងឲ្យ Computer ធ្វើការគណនាឲ្យអ្នក ដូច្នេះអ្នកអាចឆ្ងល់ថាតើហេតុអ្វី បានជាវាមានការចាំបាច់ត្រូវដឹងពីរបៀបធ្វើវាទៅតាមមេរៀន។ តាមធម្មតាការកំណត់ពេលមានន័យថាការព្យាយាមបន្ស៊ីការងាររវាងពេលវេលាដែលបានកំណត់ពីរ ឲ្យបានទានពេលវេលា។ ក្នុងករណីណាក៏ដោយយើងនៅតែចង់ដឹងថាតើគម្រោងត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់។ បើវាមិនស៊ីគ្នាទៅនឹងពេលវេលាដែលត្រូវការទេនោះ បន្ទាប់មកយើងនឹងធ្វើអ្វីម្យ៉ាងដើម្បីបំព្រួញផ្លូវសំខាន់។
17. ច្បាប់ការងារជាបណ្ដាញ៖
ដើម្បីគណនាពេលវេលាការងារធ្វើគម្រោងមានច្បាប់សកលពីរចំពោះការកំណត់តួនាទីៈ
-        ច្បាប់ទី ១៖ មុនពេលចាប់ផ្ដើមការងារ ការងារទាំងអស់ដែលនៅបន្តត្រូវតែចប់
-        ច្បាប់ទី ២៖ សញ្ញាព្រួញអ្វីដែលគេធ្វើមកពីមុនយ៉ាងសមហេតុផល។ មិនថាសញ្ញាព្រួញវែង ឬទិសដៅនៃជ្រុងរបស់វាសុទ្ធតែមានសារៈសំខាន់។
18. ការគណនាការកំណត់ពេលមូលដ្ឋាន
1)    ES (Early Start): កាលបរិច្ឆេទលឿនបំផុតដែលសកម្មភាពអាចចាប់ផ្ដើមបាន។
2)    LS (Late Start): កាលបរិច្ឆេទយឺតបំផុតដែលសកម្មភាពអាចចាប់ផ្ដើមបាន ហើយនៅតែអាចធ្វើឲ្យគម្រោងចាប់ផ្ដើមបានទាន់ពេលវេលា។
3)    EF (Early Finish): កាលបរិច្ឆេទលឿនបំផុត ដែលសកម្មភាពអាចចប់លឿនបំផុត។
4)    LF (Late Finish): កាលបរិច្ឆេទយឺតបំផុតដែលសកម្មភាពអាចបញ្ចប់ ហើយនៅតែអាចធ្វើឲ្យគម្រោងចាប់ផ្ដើមបានទាន់ពេលវេលា។
5)    DU (Duration): ចំនួននៃអំឡុងពេលធ្វើការងារ(ម៉ោង ថ្ងៃ ឬសប្ដាហ៍) ដែលគេត្រូវការដើម្បីបញ្ចប់នូវសកម្មភាព (មិនរាប់បញ្ចូលនៅថ្ងៃសំរាក ឬពេលទំនេរផ្សេងៗ)។
19. ការគណនាទៅមុខ
គេចាត់ទុកថាជាសកម្មភាពទោល នៅក្នុងបណ្ដាញការងារដូចជាការប្រមូលសំរាមពីសួនឬចំការដែលវាមានពេលវេលា១៥នាទី។ ប៉ាន់ស្មានថាវាចាប់ផ្ដើមនៅម៉ោងសូន្យ វាអាចបញ្ចប់បានយ៉ាងលឿនរយៈពេល១៥នាទីក្រោយមកទៀត។ ដូច្នេះយើងអាចបញ្ចូលលេខ១៥ ទៅក្នុងចន្លោះដែលសរសេរថា EF។ ការចាក់ប្រេងទៅក្នុងម៉ាស៊ីនចាក់ស្មៅហើយការកាត់ស្មៅប្រើពេលត្រឹមតែ ៥នាទី។​ការគិតក្នុងដ្យាក្រាមនិយាយថាកិច្ចការទាំងពីរនេះត្រូវតែបញ្ចប់មុនពេលដែលយើងអាចចាប់ផ្ដើមការកាត់សម្អាតស្មៅ ការកាត់ស្មៅផ្នែកខាងមុខនិងការរៀបចំចិញ្ចើមថ្នល់។ ការសំអាតប្រើពេល ១៥នាទី រីឯសកម្មភាពចាក់សាំងប្រើពេលតែ៥នាទី។
20. ការធ្វើផែនការ គឺជាការឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចជាៈ​
-        តើត្រូវធ្វើអ្វីខ្លះ?
-        តើត្រូវចំណាយពេលប៉ុន្មាន?
-        តើត្រូវចំណាយថវិកាប៉ុន្មាន?
ការធ្វើផែនការគឺជារឿងសំខាន់ ជាញឹកញាប់គម្រោងបរាជ័យពីព្រោះគេភ្លេចផ្នែកដ៏សំខាន់នៃការងារ។
21. រចនាសម្ព័ន្ធបំបែកការងារ​ (WBS ) គឺជាដ្យាក្រាមតំណាងឲ្យគ្រប់ដំណាក់កាលគន្លឺះ និងសកម្មភាពពាក់ព័ន្ធរបស់វាទាំងអស់ដែលបានរៀបចំតាមទម្រង់ ឋានានុក្រមបង្ហាញពីកម្រិតនីមួយ​​​ៗ​នៃការកសាង​ផែនការ​។
22. ក្រុមដឹកនាំគម្រោង Project Steering :ជាគណកម្មការគ្រប់គ្រងជាន់ខ្ពស់មួយដែលជាញឹកញាប់មានសមាសភាពមកពីអ្នកផ្ដល់ជំនួយ​របស់​គម្រោង​ដែល​មានអំណាច​កំណត់​អាទិភាព និង​តម្រង់ទិសគម្រោ​ង​​​​ទៅតាមទិសដៅដែលចាំបាច់ដែលបានទទួលនូវគោល​បំណងរួម។
23. វដ្ដជីវិតគម្រោង Project lifecycle គឺជាវិធីសាស្ដ្រ​របស់គម្រោងមួយ​ដែលគម្រោងនោះ​ត្រូវ​បានពិពណ៌ការអនុវត្តតាមបួនដំណាក់កាលចាប់ពីទស្សនាទាន​ រហូតដល់បញ្ចប់គម្រោង។
24. បញ្ហា Issue គឺជាហានិភ័យចំពោះគម្រោង ឬជាព្រឹត្តិការណ៍ដែលមិន​អាច​ទៅ​មុនបាន​ ហើយអាចក្លាយជាការ​ពិត និងតម្រូវឲ្យដោះស្រាយ ប្រសិនបូរណភាពរបស់គម្រោងនិងមិនមានការគំរាមកំហែងទេនោះ។
25. ហានិភ័យ Risk គឺជាព្រឹត្តិការណ៍មួយដែលបានសម្គាល់ថាជាការគំរាមកំហែងប្រកបដោយសក្ដានុពលទៅលើបូរនភាពរបស់គម្រោងប្រសិន​បើវាកើតឡើងជាក់ស្ដែង។
26. Stakeholder(អ្នកពាក់ព័ន្ធ) ជាបុគ្គលដែលមានផលប្រយោជន៍ ឬចំនែកនៅក្នុងគម្រោងនៅពេលណាមួយក្នុងកំឡុងពេលនៃវដ្ដជីវិតរបស់គម្រោងផលប្រយោជន៍អាចជាវិជ្ជមានឬ អវិជ្ជមាន។
27. ធាតុរបស់គម្រោង ៖ ចំណុចដែលអាចបង្កើតបានជាផែនការគម្រោងគឺៈ
1)    ការបញ្ជាក់បញ្ហាៈ ថាតើយើងធ្វើអ្វី
2)    ការបញ្ជាក់បេសកកម្មគម្រោងៈ  គោលដៅគម្រោង ធ្វើរបៀបម៉េច
3)    ទិសដៅគម្រោងៈ 
តម្រូវការងាររបស់គម្រោងរូមមាន បញ្ជីនៃលទ្ធផលរំពឹងទុក និងរបាយការណ៍​។ វាគឺជា​កម្រិត​ដ៏ល្អ​ ការដែលមានលទ្ធ​ផលរំពឹងទុកនៅត្រង់ចំនុច​ជោគជ័យដែលបានធ្វើកន្លងមក ដើម្បីឲ្យមានភាពងាយស្រួលក្នុងការវាស់វែង ការរីកចម្រើន។ (ការវាស់វែង វាយតម្លៃ)
4)    តម្រូវការការងារគម្រោងៈ  អ្វីដែលបានដាក់ចេញត្រូវធ្វើ
5)    លក្ខណៈវិនិច្ឆ័យរកច្រកចេញ
ជោគជ័យដែលបានធ្វើកន្លងមកនីមួយៗ គួរតែបង្កើតលក្ខណៈវិនិច្ឆ័យ ដើម្បីប្រើប្រាស់សំរាប់កំណត់ថា តើដំណាក់កាលការងារពីមុនពិតជាចប់សព្វគ្រប់ហើយ ឬនៅ។ បើសិនជាគ្មានលទ្ធផលរំពឹងទុកនៅក្នុងជោគជ័យដែលបានធ្វើកន្លងមកនោះទេ អីញ្ជឹងលក្ខណៈវិនិច្ឆ័យរកច្រកចេញគឺមានសារៈសំខាន់ណាស់។
6)    ការបញ្ជាក់ចំណុចបញ្ចប់ដែលសម្រេចបានៈ

ត្រូវសម្រេចការធ្វើឯកទេសកម្ម

និតិពាណិជ្ជកម្ម

និតិពាណិជ្ជកម្ម
១ និយមន័យនៃនីតិពាណិជ្ជកម្ម
            នីតិពាណិជ្ជកម្ម គឺជាវិធានទាំងឡាយដែលអនុវត្តទៅលើទំនាក់ទំនងរវាងពាណិជ្ជករ និង  ពាណិជ្ជករ នៅក្នុងសកម្មភាពពាណិជ្ជកម្មរបស់ពួកគេ។ ម្យ៉ាងទៀត  នីតិពាណិជ្ជកម្មគឺជាបណ្ដាវិធានទាំងឡាយណាដែលទាក់ទងទៅនិងប្រតិបត្តិការ ​ឬសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកិច្ចដែលចាត់ចែងឡើងដោយពាណិជ្ជករដែលជារូបវន្តបុគ្គល និង នីតិបុគ្គល (ក្រុមហ៊ុនពាណិជ្ជកម្ម) ហើយជួនកាលរវាងពាណិជ្ជករ និង ពាណិជ្ជករគ្នាឯង​ និងជួនកាលរវាងសហគ្រិន និងអតិថិជនរបស់ខ្លួន។
            នីតិពាណិជ្ជកម្មគឺជានីតិពិសេស ពីព្រោះវាបញ្ចូលនូវវិធានពិសេសដែលហួសពីគោលការណ៍និងនីតិរដ្ឋប្បវេណី បើប្រៀបធៀបទៅនឹងនីតិរដ្ឋប្បវេណី។
២ ប្រវត្តិនៃនីតិពាណិជ្ជកម្ម
            វិធានពាណិជ្ជកម្ម ត្រូវបានគេឃើញមានចាប់តាំងពីពេលមានកំណើតពាណិជ្ជកម្មមកម្ល៉េះ។ ច្បាប់ពិសេសដែលគ្រប់គ្រងមុខរបរ និង ប្រតិបត្តិការជំនួញបានមានកំណើតតាំងពីសតវត្សទី១១នៅក្នុងមណ្ឌលសំខាន់ៗដូចជា:
§  ផ្នែកខាងជើងនៃប្រទេសអ៊ីតាលី
§  អាឡឺម៉ង់ និង
§  តំបន់ខ្លះនៃប្រទេសបារាំង
ដោយសារមានមុខរបរ និង ប្រតិបត្តិការជំនួញនេះហើយ ទើបគេបានបង្កើតច្បាប់ស្ដីពីកិច្ចសន្យាការបង្កើតរូបិយាណត្តិ ។ នៅឆ្នាំ ១៨០៧ ប្រទេសបារាំងបានដាក់ឲ្យប្រើប្រាស់ក្រមពាណិជ្ជកម្ម ដែលក្រមនេះចែកជា ៤ ផ្នែកគឺ:
§  ពាណិជ្ជកម្មទូទៅ
§  ពាណិជ្ជកម្មសមុទ្រ
§  ក្ស័យធន និង
§  សាលជម្រះក្ដីពាណិជ្ជកម្ម
ដោយសារមានការរីកចំរើនខាងពាណិជ្ជកម្ម គេបានបង្កើតច្បាប់ថ្មីៗជាច្រើនដូចជា:
§  ច្បាប់ស្ដីពីក្រុមហ៊ុនពាណិជ្ជកម្ម (២៤.០៧.១៨៦៧) ដែលបានផ្ដល់សេរីភាពក្នុងការបង្កើតក្រុមហ៊ុនអានាមិក
§  ច្បាប់ស្ដីពីការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សហគ្រាសឯកបុគ្គលចុះថ្ងៃទី ០៧.០៣.១៩២៥ ដល់ ១១.០៧.១៩៨៥
§  ច្បាប់ស្ដីពីការលក់  និង ការបញ្ចាំមូលនិធិពាណិជ្ជកម្មចុះនៅថ្ងៃទី ១៧.០៣.១៩៥៦
§  ច្បាប់ស្ដីពីមូលប្បទានប័ត្រ ចុះថ្ងៃទី ២៤.០៦.១៨៦៥ និងច្បាប់ស្ដីពីការពង្រឹងការប្រើប្រាស់កាតឥណទាន ចុះថ្ងៃទី ៣០.១២.១៩៩១
§  ច្បាប់ស្ដីពីការការពារអ្នកដែលបង់់ប្រាក់ធានារ៉ាប់រង ចុះថ្ងៃទី ១៣.០៧.១៩៣០
§  ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី ១០.០១.១៩៧៨
§  ច្បាប់ស្ដីពីសេរីភាពនៃការប្រកួតប្រជែង ចុះថ្ងៃទី ០១.១២.១៩៨៦
§  ច្បាប់ស្ដីពីតម្លាភាពនៃទីផ្សារហិរញ្ញវត្ថុ ចុះថ្ងៃទី ០២.០៨.១៩៨៩
§  ច្បាប់ស្ដីពីការស្ដារសហគ្រាសតាមផ្លូវតុលាការ ចុះថ្ងៃទី ២៥.០១.១៩៨៥
ក្រុមហ៊ុនពាណិជ្ជកម្មដែលបានចាប់បដិសន្ធិដំបូងនៅប្រទេសកម្ពុជា បានបង្កើតឡើងតាមបញ្ញត្តិនៃក្រមពាណិជ្ជកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៥០។ ក្រមនេះត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសារក៏ដោយ ក៏ទម្រង់ក្រុមហ៊ុននៅសម័យនោះគឺយកតាមប្រព័ន្ធច្បាប់បារាំង។
សញ្ញាណក្រុមហ៊ុននេះ គឺត្រូវបានគេបោះបង់ចោលក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក៏ប៉ុន្តែសញ្ញាណនេះត្រូវមានសាជាថ្មីវិញ បន្ទាប់ពីការដួលរលំរបបនេះទៅ។ ក្រុមហ៊ុនសហគ្រាសថ្មីនេះ ស្ដែងឡើងក្រោមរូបភាពជាក្រុមហ៊ុន ​​ ឬ សហគ្រាសរដ្ឋ ពោលគឺភាគហ៊ុនទាំងអស់ ឬភាគច្រើនដាច់ខាតត្រូវបានកាន់កាប់ដោយរដ្ឋ ។ ក្រុមហ៊ុនប្រភេទនេះមានជីវិតតែក្នុងរយ:ពេលមួយដ៏ខ្លីតែប៉ុណ្ណោះ ។ ដោយហេតុថាមានបំលាស់ប្ដូររបបសេដ្ឋកិច្ចពិភពលោក ម្យ៉ាងទៀតដោយសារការបរាជ័យផ្នែកសេដ្ឋកិច្ចរបស់វា ពោលគឺចរិតលក្ខណ:នៃប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការនៃការចាត់ចែង និង ដឹកនាំក៏ដូចជាកង្វះខាតភាពបត់បែនទៅតាមការវិវត្តរបស់សេដ្ឋកិច្ចនាសម័យថ្មី ។
ដោយសារការដួលរលំនេះ​ ក៏បាននាំទៅដល់ការវិលត្រឡប់មកវិញនូវរបបសេដ្ឋកិច្ចទីផ្សារសេរី​ ប៉ុន្តែការត្រឡប់មកក្នុងបរិយាកាសសេដ្ឋកិច្ចមួយថ្មី​​  ដែលគេហៅថាជាសេដ្ឋកិច្ចសកលភាវូបនីយកម្ម  និងសេដ្ឋកិច្ចតំបន់​ ជាពិសេសគឺអាស៊ាន។ លើសពីនេះទៅទៀត ដោយសារមានការហូរចូលជាច្រើននូវវិនិយោគិនបរទេសដែលស្ទាត់នឹងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង ទើបសេចក្ដីព្រៀងច្បាប់ថ្មីស្ដីពីសហគ្រាសពាណិជ្ជកម្ម  ត្រូវបានតាក់តែង និង​ អនុម័តឡើងដោយឈរលើទម្រង់ ហើយនិងស្មារតីនៃច្បាប់ស្ដីពីសហគ្រាសពាណិជ្ចកម្ម។
ចាប់ពីឆ្នាំ១៩៩៣មក​ ព្រះរាជាណាចក្រកម្ពុជាមានចែងអំពីវិធានជាច្រើនដែលទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម ហើយនិងមានលក្ខណ:សមស្របតាមការវិវត្តសង្គមនៃសេដ្ឋកិច្ចទីផ្សារសេរី។ វិធានពាណិជ្ជកម្មថ្មីនេះ មានដូចជា:
-        ច្បាប់ស្ដីពីក្ស័យធន ឆ្នាំ២០០៧
-        ច្បាប់ស្ដីពីស្តង់ដារកម្ពុជា ឆ្នាំ២០០៧
-        ច្បាប់ស្ដីពីមជ្ឈត្តកម្មពាណិជ្ជកម្ម ឆ្នាំ២០០៦
-        ច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឆ្នាំ២០០៦
-        ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥
-        ច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣
-        ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និង ការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
-        ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវាឆ្នាំ២០០០
-        ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៩
-        ច្បាប់ស្ដីពីគ្រប់គ្រងការប្ដូរប្រាក់ ឆ្នាំ១៩៩៧
-        ច្បាប់ស្ដីពីសារពើពន្ធ ឆ្នាំ១៩៩៧ និងការធ្វើវិសោតធនកម្ម ឆ្នាំ២០០៣
-        ច្បាប់ស្ដីពីសភាពាណិជ្ជកម្ម ឆ្នាំ១៩៩៥
-        ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងញ្ជីពាណិជ្ជកម្ម ឆ្នាំ១៩៩៥
-        ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៤
៣. ប្រភពនៃនីតិពាណិជ្ជកម្ម
ប្រភពនៃនីតិពាណិជ្ជកម្មផ្អែកលើមូលដ្ឋានពីរគឺ៖ ប្រភពជាតិ និង ប្រភពអន្តរជាតិ។
៣.១.​ ប្រភពជាតិ
៣.១.១. រដ្ឋធម្មនុញ្ញ
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីដោយសភាធម្មនុញ្ញនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ បានសម្ដែងទុកជាគោលការណ៍ទូទៅនូវសេរីភាពពាណិជ្ជកម្មនិងការជួយជ្រោមជ្រែងពីរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម​ សិប្បកម្ម​ឧស្សាហកម្ម។
យោងតាមរដ្ឋធម្មនុញ្ញនេះ ប្រជាពលរដ្ឋខ្មែរទាំងប្រុស ទាំងស្រី មានសិទ្ធិជ្រើសរើសមុខរបរដែលសមរម្យនឹងសមត្ថភាពរបស់ខ្លួន និងតាមសេចក្ដីត្រូវការរបស់សង្គម។ ដើម្បីធានាសកម្មភាពពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព ច្បាប់ចាំបាច់ត្រូវទទួលស្គាល់ និងចេញវិធានការការពារសិទ្ធិជាម្ចាស់កម្មសិទ្ធិ ពោលគឺរាល់កម្មសិទ្ធិឯកជនគ្រប់ប្រភេទដែលស្របច្បាប់និងត្រូវស្ថិតនៅក្រោមការគាំពារនៃច្បាប់។
៣.១.២. ច្បាប់
មានច្បាប់ជាច្រើនដែលអនុវត្តទៅលើសកម្មភាពពាណិជ្ជកម្ម ដែលវិធានពាណិជ្ជកម្មមិនទាន់មាន។ នីតិរដ្ឋប្បវេណី និងនីតិផ្សេងៗទៀតជាច្រើនត្រូវបានអនុវត្តនៅពេលគ្មានវិធាននីតិពាណិជ្ជកម្ម។      ​ឧទាហរណ៍៖​ច្បាប់ស្ដីពីកិច្ចសន្យាត្រូវបានយកទៅអនុវត្តលើសកម្មភាពពាណិជ្ជកម្ម កិច្ចសន្យាទិញលក់ កិច្ចសន្យាបញ្ចាំ...។
ដោយព្រះរាជាណាចក្រកម្ពុជា នាពេលពច្ចុប្បន្នមានការខ្វះខាតច្រើនខាងច្បាប់ដែលមានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សូម្បីតែតុលាការពាណិជ្ជកម្មក៏មិនទាន់មានហើយរាល់វិវាទពាណិជ្ជកម្មត្រូវដោះស្រាយដោយតុលាការធម្មតា ដែលបញ្ជាក់ថាច្បាប់ជាច្រើនត្រូវបានយកទៅប្រើជំនួសឲ្យច្បាប់ពាណិជ្ជកម្ម ដែលគ្មាននៅព្រះរាជាណាចក្រកម្ពុជា។ ដូចនេះក្រៅពីច្បាប់ទាំងឡាយនៃនីតិពាណិជ្ជកម្ម​ នៅមានច្បាប់ជាច្រើនទៀតដែលជាប្រភពនៃនីតិពាណិជ្ជកម្ម។
៣.១.៣. បទពញ្ជា
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ព្រមទាំងប្រធានស្ថាប័ន អាចបង្កើតនូវលិខិតបទដ្ឋានដែលមានលក្ខណ:ទូទៅដែលគេឲ្យឈ្មោះថា <<បទបញ្ជា>>
អំណាចនីតិប្រតិបត្តិចេញនូវបទបញ្ជាជាច្រើន ដែលជាប្រភពមួយដ៏សំខាន់នៃនីតិពាណិជ្ជកម្ម ពីព្រោះថាបទដ្ឋានទាំងនេះមានតូនាទីចង្អុលបង្ហាញនិងបំភ្លឺបទបញ្ញត្តិនៃច្បាប់ដើម្បីធានាការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព និងអនុលោមតាមស្មារតីរបស់អំណាចនីតិបញ្ញត្តិ។ បទបញ្ជាទាំងនោះត្រូវបានចេញដោយគណ៖រដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។
ក. អនុក្រឹត្យ
អនុក្រឹត្យ គឺជាលិខិតរដ្ឋបាលដែលមានប្រភពចេញពីគណ៖រដ្ឋមន្ត្រី និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី។ នៅក្នុងច្បាប់នានាតែងតែមានចែងយ៉ាងច្បាស់ថាអ្វីមួយត្រូវកំណត់ដោយអនុក្រឹត្យ។ ដូចជាអនុក្រឹត្យអាចចេញបាននៅក្នុងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម<<បទបញ្ញត្តិស្ដីពីទ្រង់ទ្រាយនិទ្ទេសផ្សេងៗ ការធានាដោយបុគ្គល ការធានាជាវត្ថុ ព្រមទាំងនីតិវិធីទូទាត់ និងឡអាជ្ញាយុកាលសម្រាប់រូបិយយាណត្តិ និងប័ណ្ណសងតាមបញ្ជាត្រូវតែចែងដោយអនុក្រឹត្យ>>
ឧ.អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់គ្រប់គ្រងការប្ដូរប្រាក់ និងត្បូងថ្មមានតម្លៃ ចុះថ្ងៃទី០៨.១១.១៩៩១។
ដូចនេះ អនុក្រឹត្យជាប្រភពមួយនៃនីតិពាណិជ្ជកម្ម។
          ខ.ប្រកាស
          ប្រកាស គឺជាលិខិតរដ្ឋបាលដែលមានប្រភពចេញពីក្រសួងមានសមត្ថកិច្ច។ វាគឺជាប្រភពមួយនៃនីតិពាណិជ្ជកម្មដែរ។
ឧទាហរណ៍៖ មាត្រា១៦នៃច្បាប់ស្ដីពីគ្រឺះស្ថានធនាគារ​ និងហិរញ្ញវត្ថុចែងថា <<ដើមទុនអប្បបរមានិងប្រាក់តម្កល់ធានាជាអចិន្ទ្រៃយ៍នៅក្នុងបញ្ជី្ធធនាគារជាតិនៃកម្ពុជារបស់គ្រឹះស្ថានចំណុចច្បាប់ត្រូវកំណត់ដោយប្រកាសរបស់អាជ្ញាធរអាណាព្យាបាល>>
          មាត្រា៥០នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម <<ក្នុងវិក័យប័ត្រត្រូវតែចុះយ៉ាងហោចណាស់នូវនិទ្ទេស ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ>>
   ៣.១.៤. ការប្រើប្រាស់ ឬ ទំលាប់

ដោយសារនៅព្រះរាជាណាចក្រកម្ពុជា មានការខ្វះខាតច្បាប់ជាច្រើន ពិសេសច្បាប់ក្នុងផ្នែកពាណិជ្ជកម្ម។ ការអនុវត្តក្នុងវិស័យពាណិជ្ជកម្ម ត្រូវយកទៅតាមទំលាប់ជាច្រើន។

Tuesday, June 14, 2016

Regulation of Financial Market បទប្បញ្ញត្តិនៃទីផ្សារហិរញ្ញវត្ថុ

Regulation of Financial Market
បទប្បញ្ញត្តិនៃទីផ្សារហិរញ្ញវត្ថុ
v  ហេតុផលចម្បងសម្រាប់បទប្បញ្ញត្តិ
1.    ការបង្កើនព័ត៌មានទៅកាន់អ្នកវិនិយោគ
2.    ធានាឱ្យបាននូវភាព​រឹងមាំរបស់អន្តរការីហិរញ្ញវត្ថុ
                I.      ការបង្កើនព័ត៌មានទៅកាន់អ្នកវិនិយោគ
Ø  Asymmetric  Information នៅក្នុងទីផ្សារហិរញ្ញវត្ថុមានន័យថាវិនិយោគិនអាច​ស្ថិតនៅ​ក្រោមជម្រើសដែលខុសពីការរំពឹងទុក និង ហានិភ័យដែលកើតឡើងពីភាពមិនស្មោះត្រង់ដែលអាចរារាំងប្រសិទ្ធភាពនៃប្រតិបត្តិការទីផ្សារហិរញ្ញវត្ថុផងដែរនិងអាចរក្សាវិនិយោគិននៅឆ្ងាយពីហិរញ្ញវត្ថុ។
Ø  គណៈកម្មការមូលបត្រ​និង​រូបិយប័ណ្ណទាមទារឱ្យមានការចេញនូវមូលបត្រសាជីវកម្មដើម្បីបង្ហាញពីភាពជាក់លាក់អំពីការលក់របស់ពួកគេ ភាគហ៊ុនព្រមទាំងការរកប្រាក់ចំណូលដើម្បីដាក់កម្រិតការធ្វើពាណិជ្ជកម្មជាសាធារណៈនិងដោយហ៊ុនធំជាងគេបំផុត (គេស្គាល់ថាជាអ្នកនៅខាងក្នុង) នៅក្នុងការសាជីវកម្ម។
Ø  បទប្បញ្ញត្តិរដ្ឋាភិបាលបែបនេះអាចកាត់បន្ថយជម្រើសដែលខុសពីការរំពឹងទុកព្រមទាំងបញ្ហាហានិភ័យដែលកើតមានឡើងពីភាពមិនស្មោះត្រង់នៅក្នុងទីផ្សារហិរញ្ញវត្ថុនិងការបង្កើនប្រសិទ្ធភាពរបស់ខ្លួនដោយបង្កើនចំនួនទឹកប្រាក់នៃការដែលអាចរកបានដើម្បីវិនិយោគិន។ ជាការពិតណាស់, គណៈកម្មការមូលប័ត្រ​ (SEC)​ បានសកម្មពិសេសថ្មីនៅក្នុងការបន្តការជួញដូរផ្ទៃក្នុងដោយខុសច្បាប់
               II.      ធានាឱ្យបាននូវភាព​រឹងមាំរបស់អន្តរការីហិរញ្ញវត្ថុ
Ø  អ្នកផ្តល់សេវានៃមូលនិធិដើម្បីអន្តរការីហិរញ្ញវត្ថុមិនមានលទ្ធភាពក្នុងការវាយតម្លៃថាតើស្ថាប័ននេះមានមូលនិធិរបស់ពួកគេគឺសង្កត់ធ្ងន់ទៅលើសំឡេងបានឬមិនបាន។
Ø  បើពួកគេសង្ស័យលើការមានសុខភាពជារួមនៃអន្តរការីហិរញ្ញវត្ថុ, ពួកគេអាចនឹងចង់ដកនុវមូលនិធិរបស់ពួកគេចេញទាំងស្ថាប័នដែលមិនមានលក្ខណៈត្រឹមតែជាសំឡេងដោយមាននូវលទ្ធផលដែលអាចធ្វើទៅបាននៃការប្រថុយប្រថាននៃហិរញ្ញវត្ថុ។
Ø  បែបនេះដូចជាភាពភិតភ័យសូម្បីតែសម្រាប់ការការខាតបង់របស់ផលិតសាធារណៈដែលបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរនិងមានដល់សេដ្ឋកិច្ច
Ø  ដើម្បីការពារជាសាធារណៈនិងសេដ្ឋកិច្ចពីភាព​ភិតភ័យ​សូម្បីតែហិរញ្ញវត្ថុរដ្ឋាភិបាលក៏បានអនុវត្តនូវបទប្បញ្ញត្តិចំនួនប្រាំមួយប្រភេទដូចជា៖
1.    Restrictions on Entry ការរឹតបន្តឺងក្នុងការចូលរួម
2.    Disclosure ការបង្ហាញ
3.    Restrictions on Assets and Activities ការរឹតបន្តឹងលើទ្រព្យសកម្មនិងសកម្មភាព
4.    Deposit Insurance ការធានារ៉ាប់រងប្រាក់បញ្ញើ
5.    Limits on Competition ដែនកំណត់លើការប្រកួតប្រជែង
6.    Restrictions on Interest Rates ការរឹតបន្តឹងលើអត្រាការប្រាក់

1.   Restrictions on Entry
-        អ្នក​រៀបចំ​បទបញ្ជាបាន​បង្កើត​នៅបទប្បញ្ញត្តិរឹត​បន្តឹងយ៉ាង​ខ្លាំងថា​តើ​នរណា​ជាត្រូវបានអនុញ្ញាតឱ្យបង្កើតជាអន្តរការីហិរញ្ញវត្ថុ
-        ជា​បុគ្គលឬក្រុមដែលចង់បង្កើត​ឱ្យ​មានអន្តរការីហិរញ្ញវត្ថុដូចជាធនាគារឬក្រុមហ៊ុនធានារ៉ាប់រងមួយត្រូវតែ​ទទួលធម្មនុញ្ញពីរដ្ឋឬរដ្ឋាភិបាលសហព័ន្ធមួយ
-        តែប្រសិនបើពួកគេជាមនុស្ស​សុច្ចរិត​ទៀងត្រង់ជាមួយនិងប័ណ្ណសម្គាល់ខ្លួនដែលគ្មានកំហុសនិងមួយចំនួនធំនៃមូលនិធិដំបូងដែលពួកគេនិងត្រូវបានផ្តល់នូវធម្មនុញ្ញមួយ។
2.   Disclosure
-        ចំពោះ​តម្រូវការ​បង្ហាញ មាន​ការទាមទារ​ឱ្យ​មានការ​រាយការណ៍យ៉ាង​តឹងរ៉ឹងសម្រាប់អន្តរការីហិរញ្ញវត្ថុដូចជា
§  ការ​ចុះ​បញ្ជី​គណនីរបស់​ខ្លួនត្រូវ​អនុវត្ត​តាមគោលការណ៍​ដ៏តឹង​រឹងមួយចំនួន។
§  បញ្ជីរបស់ពួកគេជាកម្មវត្ថុនៃការត្រួតពិនិត្យតាមពេលវេលាកំណត់។
§  គេ​ត្រូវ​តែធ្វើឱ្យមានសារសំខាន់​ទាក់ទងដល់​សាធារណៈ​ជនដែល
3.    Restrictions on Assets and Activities
-        មានលក្ខខណ្ឌទៅលើអ្វីដែលអន្តរការីហិរញ្ញវត្ថុត្រូវបានអនុញ្ញាតិឱ្យធ្វើនិងអ្វីដែលជាទ្រព្យសម្បត្តិដែលពួកគេអាចរៀបចំបាន។
-        មុនពេលដែលអ្នកដាក់មូលនិធិរបស់អ្នកចូលទៅក្នុងធនាគារឬដូចជាស្ថាប័នមួយចំនួនផ្សេងទៀតអ្នកនឹងចង់ដឹងថាមូលនិធិរបស់អ្នកមានសុវត្ថិភាពហើយថាធនាគារឬអន្តរការីហិរញ្ញវត្ថុដទៃទៀតនឹងអាចបំពេញកាតព្វកិច្ចរបស់ខ្លួនទៅឱ្យអ្នក។
-        វិធីមួយនៃការធ្វើនេះគឺដើម្បីដាក់កម្រិតអន្តរការីហិរញ្ញវត្ថុដែលទទួលបានពីការចូលរួមក្នុងសកម្មភាពមានគ្រោះថ្នាក់មួយចំនួន.
-        វិធីផ្សេងទៀតដើម្បីដាក់កម្រិតអន្តរការីហិរញ្ញវត្ថុពីទ្រព្យសកម្មដែលមានគ្រោះថ្នាក់មួយចំនួនឬយ៉ាងហោចណាស់អំពីបរិមាណដែលកាន់តែច្រើនឡើងនៃទ្រព្យសកម្មដែលមានគ្រោះថ្នាក់ទាំងនោះជាជាងការប្រុងប្រយ័ត្ន។
4.   Deposit Insurance
-        រដ្ឋាភិបាលអាចធានាថាមាន​មនុស្សដែលដាក់ប្រាក់បញ្ញើជាមួយនិងអន្តរការីហិរញ្ញវត្ថុដែលការខាតបង់ផ្នែកហិរញ្ញវត្ថុណាមួយប្រសិនបើអន្តរការីហិរញ្ញវត្ថុបរាជ័យ។
5.   Past Limits on Competition
-        ទោះបីជាភស្តុតាងដែលបញ្ជាក់ថាការប្រកួតប្រជែងស្ថិតក្នុងចំណោមអន្តរការីហិរញ្ញវត្ថុដែលទប់ស្កាត់មិនបាន ជំរុញឲ្យការបរាជ័យដែលនឹងប៉ះពាល់ដល់ភាពទន់ខ្សោយជាសាធារណៈយ៉ាងខ្លាំង​ វាមិនបានបញ្ឈប់រដ្ឋាភិបាលសហព័ន្ធរដ្ឋនិងលក្ខខ័ណ្ឌនៃបទប្បញ្ញត្តិដែលបានដាក់ចេញជាច្រើន។
-        ក្នុងពេលកន្លងមកធនាគារមិនត្រូវបានអនុញ្ញាតឱ្យបើកសាខាតាមការបញ្ជារបស់រដ្ឋឡើយ ហើយនៅក្នុងរដ្ឋមួយចំនួនក៏ត្រូវបានដាក់នូវលក្ខខ័ណ្ឌដែលចេញពីធនាគារក្នុងការបើកទីតាំងបន្ថែម។
6.   Restrictions on Interest Rates
-        ការប្រកួតប្រជែងត្រូវបានរារាំងដោយបទប្បញ្ញត្តិដែលបានដាក់ការរឹតបន្តឹងលើអត្រាការប្រាក់ដែលអាចត្រូវបានសងនៅលើប្រាក់បញ្ញើ។
-        បទប្បញ្ញត្តិនេះត្រូវបានបង្កើតឡើងដោយសារការទទួលស្គាល់ជាទូទៅថាមិនមមែនការប្រកួតប្រជែងអត្រាការប្រាក់ដើម្បីជួយជំរុញការបរាជ័យនៃធនាគារក្នុងអំឡុងពេលនោះ។
-        ភស្តុតាងដែលក្រោយមកទៀតហាក់ដូចជាមិនគាំទ្រទស្សនៈនេះនិងការរឹតបន្តឹងលើអត្រាការប្រាក់ត្រូវបានគេលុបបំបាត់ចោល។
v  មូលហេតុនៃបទប្បញ្ញត្តិ
-        លើក​កំពស់​ការ​គ្រប់គ្រងរូបិយវត្ថុ(Improve Monetary Control)
§  ដោយសារតែធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការផ្គត់ផ្គង់ប្រាក់ (ដែលនៅក្នុងនោះមានការប៉ះពាល់ដល់ផ្នែកជាច្រើននៃសេដ្ឋកិច្ច), បទប្បញ្ញត្តិជាច្រើននៃអន្តរការីហិរញ្ញវត្ថុទាំងនេះគឺត្រូវបានបម្រុងទុកដើម្បីជំរុញការគ្រប់គ្រងលើការផ្គត់ផ្គង់ប្រាក់។
§  បទប្បញ្ញត្តិមួយគឺតម្រូវការទុនបម្រុងដែលធ្វើឱ្យវាជាកាតព្វកិច្ចសម្រាប់ស្ថាប័ប្រាក់បញ្ញើទាំងអស់ដើម្បីរក្សាផ្នែកខ្លះរបស់ខ្លួននៅក្នុងគណនីប្រាក់បញ្ញើជាមួយនឹងប្រព័ន្ធសហព័ន្ធបម្រុង (ធនាគារកណ្តាល), ធនាគារកណ្តាលនៅសហរដ្ឋអាមេរិច។
§  ទុនបម្រុងជួយដល់ធនាគារកណ្តាលអនុវត្តការត្រួតពិនិត្យច្បាស់លាស់បន្ថែមលើការផ្គត់ផ្គង់ប្រាក់។
-        ច្បាប់ហិរញ្ញវត្ថុនៅ​ក្រៅប្រទេស(Financial Regulation Abroad)
§  ប្រទេសទាំងនោះមានប្រព័ន្ធសេដ្ឋកិច្ចស្រដៀងគ្នាអនុវត្តបទប្បញ្ញត្តិហិរញ្ញវត្ថុស្របជាមួយនឹងម៉ូដែលរបស់សហរដ្ឋអាមេរិក ដូចជា Japan Canada និង​Western Europe
ü  របាយការណ៍ហិរញ្ញវត្ថុសម្រាប់សាជីវកម្មត្រូវបានតម្រូវឱ្យមាន
ü  អន្តរការីហិរញ្ញវត្ថុត្រូវបានប្បញ្ញត្តិយ៉ាងខ្លាំង
§  ទោះយ៉ាងណាធនាគារអាមេរិកត្រូវបានប្បញ្ញត្តិច្រើននៅតាមបណ្តោយវិមាត្រនៃ branching និងសេវាកម្មជាងសមភាគីបរទេសរបស់ខ្លួន




  v   ការកំណត់​ន័យអាករលើតម្លៃ​បន្ថែម §   ទំនិញ (Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស §   សេវា (Service) សំដៅដល់ការផ្ដល់...