Friday, July 8, 2016

និតិពាណិជ្ជកម្ម

និតិពាណិជ្ជកម្ម
១ និយមន័យនៃនីតិពាណិជ្ជកម្ម
            នីតិពាណិជ្ជកម្ម គឺជាវិធានទាំងឡាយដែលអនុវត្តទៅលើទំនាក់ទំនងរវាងពាណិជ្ជករ និង  ពាណិជ្ជករ នៅក្នុងសកម្មភាពពាណិជ្ជកម្មរបស់ពួកគេ។ ម្យ៉ាងទៀត  នីតិពាណិជ្ជកម្មគឺជាបណ្ដាវិធានទាំងឡាយណាដែលទាក់ទងទៅនិងប្រតិបត្តិការ ​ឬសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកិច្ចដែលចាត់ចែងឡើងដោយពាណិជ្ជករដែលជារូបវន្តបុគ្គល និង នីតិបុគ្គល (ក្រុមហ៊ុនពាណិជ្ជកម្ម) ហើយជួនកាលរវាងពាណិជ្ជករ និង ពាណិជ្ជករគ្នាឯង​ និងជួនកាលរវាងសហគ្រិន និងអតិថិជនរបស់ខ្លួន។
            នីតិពាណិជ្ជកម្មគឺជានីតិពិសេស ពីព្រោះវាបញ្ចូលនូវវិធានពិសេសដែលហួសពីគោលការណ៍និងនីតិរដ្ឋប្បវេណី បើប្រៀបធៀបទៅនឹងនីតិរដ្ឋប្បវេណី។
២ ប្រវត្តិនៃនីតិពាណិជ្ជកម្ម
            វិធានពាណិជ្ជកម្ម ត្រូវបានគេឃើញមានចាប់តាំងពីពេលមានកំណើតពាណិជ្ជកម្មមកម្ល៉េះ។ ច្បាប់ពិសេសដែលគ្រប់គ្រងមុខរបរ និង ប្រតិបត្តិការជំនួញបានមានកំណើតតាំងពីសតវត្សទី១១នៅក្នុងមណ្ឌលសំខាន់ៗដូចជា:
§  ផ្នែកខាងជើងនៃប្រទេសអ៊ីតាលី
§  អាឡឺម៉ង់ និង
§  តំបន់ខ្លះនៃប្រទេសបារាំង
ដោយសារមានមុខរបរ និង ប្រតិបត្តិការជំនួញនេះហើយ ទើបគេបានបង្កើតច្បាប់ស្ដីពីកិច្ចសន្យាការបង្កើតរូបិយាណត្តិ ។ នៅឆ្នាំ ១៨០៧ ប្រទេសបារាំងបានដាក់ឲ្យប្រើប្រាស់ក្រមពាណិជ្ជកម្ម ដែលក្រមនេះចែកជា ៤ ផ្នែកគឺ:
§  ពាណិជ្ជកម្មទូទៅ
§  ពាណិជ្ជកម្មសមុទ្រ
§  ក្ស័យធន និង
§  សាលជម្រះក្ដីពាណិជ្ជកម្ម
ដោយសារមានការរីកចំរើនខាងពាណិជ្ជកម្ម គេបានបង្កើតច្បាប់ថ្មីៗជាច្រើនដូចជា:
§  ច្បាប់ស្ដីពីក្រុមហ៊ុនពាណិជ្ជកម្ម (២៤.០៧.១៨៦៧) ដែលបានផ្ដល់សេរីភាពក្នុងការបង្កើតក្រុមហ៊ុនអានាមិក
§  ច្បាប់ស្ដីពីការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សហគ្រាសឯកបុគ្គលចុះថ្ងៃទី ០៧.០៣.១៩២៥ ដល់ ១១.០៧.១៩៨៥
§  ច្បាប់ស្ដីពីការលក់  និង ការបញ្ចាំមូលនិធិពាណិជ្ជកម្មចុះនៅថ្ងៃទី ១៧.០៣.១៩៥៦
§  ច្បាប់ស្ដីពីមូលប្បទានប័ត្រ ចុះថ្ងៃទី ២៤.០៦.១៨៦៥ និងច្បាប់ស្ដីពីការពង្រឹងការប្រើប្រាស់កាតឥណទាន ចុះថ្ងៃទី ៣០.១២.១៩៩១
§  ច្បាប់ស្ដីពីការការពារអ្នកដែលបង់់ប្រាក់ធានារ៉ាប់រង ចុះថ្ងៃទី ១៣.០៧.១៩៣០
§  ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី ១០.០១.១៩៧៨
§  ច្បាប់ស្ដីពីសេរីភាពនៃការប្រកួតប្រជែង ចុះថ្ងៃទី ០១.១២.១៩៨៦
§  ច្បាប់ស្ដីពីតម្លាភាពនៃទីផ្សារហិរញ្ញវត្ថុ ចុះថ្ងៃទី ០២.០៨.១៩៨៩
§  ច្បាប់ស្ដីពីការស្ដារសហគ្រាសតាមផ្លូវតុលាការ ចុះថ្ងៃទី ២៥.០១.១៩៨៥
ក្រុមហ៊ុនពាណិជ្ជកម្មដែលបានចាប់បដិសន្ធិដំបូងនៅប្រទេសកម្ពុជា បានបង្កើតឡើងតាមបញ្ញត្តិនៃក្រមពាណិជ្ជកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៥០។ ក្រមនេះត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសារក៏ដោយ ក៏ទម្រង់ក្រុមហ៊ុននៅសម័យនោះគឺយកតាមប្រព័ន្ធច្បាប់បារាំង។
សញ្ញាណក្រុមហ៊ុននេះ គឺត្រូវបានគេបោះបង់ចោលក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក៏ប៉ុន្តែសញ្ញាណនេះត្រូវមានសាជាថ្មីវិញ បន្ទាប់ពីការដួលរលំរបបនេះទៅ។ ក្រុមហ៊ុនសហគ្រាសថ្មីនេះ ស្ដែងឡើងក្រោមរូបភាពជាក្រុមហ៊ុន ​​ ឬ សហគ្រាសរដ្ឋ ពោលគឺភាគហ៊ុនទាំងអស់ ឬភាគច្រើនដាច់ខាតត្រូវបានកាន់កាប់ដោយរដ្ឋ ។ ក្រុមហ៊ុនប្រភេទនេះមានជីវិតតែក្នុងរយ:ពេលមួយដ៏ខ្លីតែប៉ុណ្ណោះ ។ ដោយហេតុថាមានបំលាស់ប្ដូររបបសេដ្ឋកិច្ចពិភពលោក ម្យ៉ាងទៀតដោយសារការបរាជ័យផ្នែកសេដ្ឋកិច្ចរបស់វា ពោលគឺចរិតលក្ខណ:នៃប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការនៃការចាត់ចែង និង ដឹកនាំក៏ដូចជាកង្វះខាតភាពបត់បែនទៅតាមការវិវត្តរបស់សេដ្ឋកិច្ចនាសម័យថ្មី ។
ដោយសារការដួលរលំនេះ​ ក៏បាននាំទៅដល់ការវិលត្រឡប់មកវិញនូវរបបសេដ្ឋកិច្ចទីផ្សារសេរី​ ប៉ុន្តែការត្រឡប់មកក្នុងបរិយាកាសសេដ្ឋកិច្ចមួយថ្មី​​  ដែលគេហៅថាជាសេដ្ឋកិច្ចសកលភាវូបនីយកម្ម  និងសេដ្ឋកិច្ចតំបន់​ ជាពិសេសគឺអាស៊ាន។ លើសពីនេះទៅទៀត ដោយសារមានការហូរចូលជាច្រើននូវវិនិយោគិនបរទេសដែលស្ទាត់នឹងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង ទើបសេចក្ដីព្រៀងច្បាប់ថ្មីស្ដីពីសហគ្រាសពាណិជ្ជកម្ម  ត្រូវបានតាក់តែង និង​ អនុម័តឡើងដោយឈរលើទម្រង់ ហើយនិងស្មារតីនៃច្បាប់ស្ដីពីសហគ្រាសពាណិជ្ចកម្ម។
ចាប់ពីឆ្នាំ១៩៩៣មក​ ព្រះរាជាណាចក្រកម្ពុជាមានចែងអំពីវិធានជាច្រើនដែលទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម ហើយនិងមានលក្ខណ:សមស្របតាមការវិវត្តសង្គមនៃសេដ្ឋកិច្ចទីផ្សារសេរី។ វិធានពាណិជ្ជកម្មថ្មីនេះ មានដូចជា:
-        ច្បាប់ស្ដីពីក្ស័យធន ឆ្នាំ២០០៧
-        ច្បាប់ស្ដីពីស្តង់ដារកម្ពុជា ឆ្នាំ២០០៧
-        ច្បាប់ស្ដីពីមជ្ឈត្តកម្មពាណិជ្ជកម្ម ឆ្នាំ២០០៦
-        ច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឆ្នាំ២០០៦
-        ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥
-        ច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣
-        ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និង ការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
-        ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវាឆ្នាំ២០០០
-        ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៩
-        ច្បាប់ស្ដីពីគ្រប់គ្រងការប្ដូរប្រាក់ ឆ្នាំ១៩៩៧
-        ច្បាប់ស្ដីពីសារពើពន្ធ ឆ្នាំ១៩៩៧ និងការធ្វើវិសោតធនកម្ម ឆ្នាំ២០០៣
-        ច្បាប់ស្ដីពីសភាពាណិជ្ជកម្ម ឆ្នាំ១៩៩៥
-        ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងញ្ជីពាណិជ្ជកម្ម ឆ្នាំ១៩៩៥
-        ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៤
៣. ប្រភពនៃនីតិពាណិជ្ជកម្ម
ប្រភពនៃនីតិពាណិជ្ជកម្មផ្អែកលើមូលដ្ឋានពីរគឺ៖ ប្រភពជាតិ និង ប្រភពអន្តរជាតិ។
៣.១.​ ប្រភពជាតិ
៣.១.១. រដ្ឋធម្មនុញ្ញ
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីដោយសភាធម្មនុញ្ញនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ បានសម្ដែងទុកជាគោលការណ៍ទូទៅនូវសេរីភាពពាណិជ្ជកម្មនិងការជួយជ្រោមជ្រែងពីរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម​ សិប្បកម្ម​ឧស្សាហកម្ម។
យោងតាមរដ្ឋធម្មនុញ្ញនេះ ប្រជាពលរដ្ឋខ្មែរទាំងប្រុស ទាំងស្រី មានសិទ្ធិជ្រើសរើសមុខរបរដែលសមរម្យនឹងសមត្ថភាពរបស់ខ្លួន និងតាមសេចក្ដីត្រូវការរបស់សង្គម។ ដើម្បីធានាសកម្មភាពពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព ច្បាប់ចាំបាច់ត្រូវទទួលស្គាល់ និងចេញវិធានការការពារសិទ្ធិជាម្ចាស់កម្មសិទ្ធិ ពោលគឺរាល់កម្មសិទ្ធិឯកជនគ្រប់ប្រភេទដែលស្របច្បាប់និងត្រូវស្ថិតនៅក្រោមការគាំពារនៃច្បាប់។
៣.១.២. ច្បាប់
មានច្បាប់ជាច្រើនដែលអនុវត្តទៅលើសកម្មភាពពាណិជ្ជកម្ម ដែលវិធានពាណិជ្ជកម្មមិនទាន់មាន។ នីតិរដ្ឋប្បវេណី និងនីតិផ្សេងៗទៀតជាច្រើនត្រូវបានអនុវត្តនៅពេលគ្មានវិធាននីតិពាណិជ្ជកម្ម។      ​ឧទាហរណ៍៖​ច្បាប់ស្ដីពីកិច្ចសន្យាត្រូវបានយកទៅអនុវត្តលើសកម្មភាពពាណិជ្ជកម្ម កិច្ចសន្យាទិញលក់ កិច្ចសន្យាបញ្ចាំ...។
ដោយព្រះរាជាណាចក្រកម្ពុជា នាពេលពច្ចុប្បន្នមានការខ្វះខាតច្រើនខាងច្បាប់ដែលមានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សូម្បីតែតុលាការពាណិជ្ជកម្មក៏មិនទាន់មានហើយរាល់វិវាទពាណិជ្ជកម្មត្រូវដោះស្រាយដោយតុលាការធម្មតា ដែលបញ្ជាក់ថាច្បាប់ជាច្រើនត្រូវបានយកទៅប្រើជំនួសឲ្យច្បាប់ពាណិជ្ជកម្ម ដែលគ្មាននៅព្រះរាជាណាចក្រកម្ពុជា។ ដូចនេះក្រៅពីច្បាប់ទាំងឡាយនៃនីតិពាណិជ្ជកម្ម​ នៅមានច្បាប់ជាច្រើនទៀតដែលជាប្រភពនៃនីតិពាណិជ្ជកម្ម។
៣.១.៣. បទពញ្ជា
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ព្រមទាំងប្រធានស្ថាប័ន អាចបង្កើតនូវលិខិតបទដ្ឋានដែលមានលក្ខណ:ទូទៅដែលគេឲ្យឈ្មោះថា <<បទបញ្ជា>>
អំណាចនីតិប្រតិបត្តិចេញនូវបទបញ្ជាជាច្រើន ដែលជាប្រភពមួយដ៏សំខាន់នៃនីតិពាណិជ្ជកម្ម ពីព្រោះថាបទដ្ឋានទាំងនេះមានតូនាទីចង្អុលបង្ហាញនិងបំភ្លឺបទបញ្ញត្តិនៃច្បាប់ដើម្បីធានាការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព និងអនុលោមតាមស្មារតីរបស់អំណាចនីតិបញ្ញត្តិ។ បទបញ្ជាទាំងនោះត្រូវបានចេញដោយគណ៖រដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។
ក. អនុក្រឹត្យ
អនុក្រឹត្យ គឺជាលិខិតរដ្ឋបាលដែលមានប្រភពចេញពីគណ៖រដ្ឋមន្ត្រី និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី។ នៅក្នុងច្បាប់នានាតែងតែមានចែងយ៉ាងច្បាស់ថាអ្វីមួយត្រូវកំណត់ដោយអនុក្រឹត្យ។ ដូចជាអនុក្រឹត្យអាចចេញបាននៅក្នុងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម<<បទបញ្ញត្តិស្ដីពីទ្រង់ទ្រាយនិទ្ទេសផ្សេងៗ ការធានាដោយបុគ្គល ការធានាជាវត្ថុ ព្រមទាំងនីតិវិធីទូទាត់ និងឡអាជ្ញាយុកាលសម្រាប់រូបិយយាណត្តិ និងប័ណ្ណសងតាមបញ្ជាត្រូវតែចែងដោយអនុក្រឹត្យ>>
ឧ.អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់គ្រប់គ្រងការប្ដូរប្រាក់ និងត្បូងថ្មមានតម្លៃ ចុះថ្ងៃទី០៨.១១.១៩៩១។
ដូចនេះ អនុក្រឹត្យជាប្រភពមួយនៃនីតិពាណិជ្ជកម្ម។
          ខ.ប្រកាស
          ប្រកាស គឺជាលិខិតរដ្ឋបាលដែលមានប្រភពចេញពីក្រសួងមានសមត្ថកិច្ច។ វាគឺជាប្រភពមួយនៃនីតិពាណិជ្ជកម្មដែរ។
ឧទាហរណ៍៖ មាត្រា១៦នៃច្បាប់ស្ដីពីគ្រឺះស្ថានធនាគារ​ និងហិរញ្ញវត្ថុចែងថា <<ដើមទុនអប្បបរមានិងប្រាក់តម្កល់ធានាជាអចិន្ទ្រៃយ៍នៅក្នុងបញ្ជី្ធធនាគារជាតិនៃកម្ពុជារបស់គ្រឹះស្ថានចំណុចច្បាប់ត្រូវកំណត់ដោយប្រកាសរបស់អាជ្ញាធរអាណាព្យាបាល>>
          មាត្រា៥០នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម <<ក្នុងវិក័យប័ត្រត្រូវតែចុះយ៉ាងហោចណាស់នូវនិទ្ទេស ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ>>
   ៣.១.៤. ការប្រើប្រាស់ ឬ ទំលាប់

ដោយសារនៅព្រះរាជាណាចក្រកម្ពុជា មានការខ្វះខាតច្បាប់ជាច្រើន ពិសេសច្បាប់ក្នុងផ្នែកពាណិជ្ជកម្ម។ ការអនុវត្តក្នុងវិស័យពាណិជ្ជកម្ម ត្រូវយកទៅតាមទំលាប់ជាច្រើន។

No comments:

Post a Comment

  v   ការកំណត់​ន័យអាករលើតម្លៃ​បន្ថែម §   ទំនិញ (Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស §   សេវា (Service) សំដៅដល់ការផ្ដល់...