Friday, July 8, 2016

Project Management

Project Management

1.    សារៈសំខាន់នៃការបង្កើតរចនាសម្ព័ន្ធបំបែកការងារ (WBS)
-        បញ្ចប់ទំហំគម្រោង ដោយសារគ្មានការងារណាមួយត្រូវបានគេសរសេរនៅក្នុង WBSស្ថិតនៅខាងក្រៅនៃទំហំគម្រោង
-        ឆ្លើយតបផែនការគម្រោង
-        សង្ខេបវិភាគគម្រោង
-        ភ្ជាប់លទ្ធផលរំពឹងទុកទៅនិងធនធានរបស់ក្រុមហ៊ុនដែលមានស្រាប់
-        ធ្វើការប៉ាន់ស្មានលើពេលវេលានិងថវិកាឲ្យបានត្រឹមត្រូវ
-        មានទំនួលខុសត្រូវការងារច្បាស់លាស់ដល់សមាជិកក្រុមជាក់លាក់
-        ត្រួតពិនិត្យការតាមដានលើលការរីកចម្រើនរបស់គម្រោងដោយសារតែលទ្ធផលរំពឹងទុកនីមួយៗ គឺជារបស់អង្គភាពដែលអាចវាស់វែងបាន
-        តាមដានពេលវេលាថវិកានិងការអនុវត្ត
-        បង្កើតគំនិតដែលគាំទ្រស្ថានភាព
2.    អត្ថប្រយោជន៍កម្រិតនៃដ្យាក្រាមនៃរចនាសម្ព័ន្ធបំបែកការងារ
-        ក្រុមគម្រោងបង្កើតទំនុកចិត្តនៅក្នុងគោលដៅរបស់គេ
-        ទទួលបាននូវការងារដែលអ្នកអាចកំណត់គម្រោងដោយឡែកពីអង្គភាពដែលទាក់ទងប្រព័ន្ធគណនេយ្យ និងប្រភពមូលនិធិ
-        កញ្ចប់ការងារជាក់លាក់មានស្រាប់ដែលអ្នកអាចប៉ាន់ស្មាន និងចាត់ចែងការងារបាន
-        កំណត់ទទួលខុសត្រូវច្បាស់លាស់វានឹងទទួលបានលទ្ធផលខ្ពស់
-        សមាជិកក្រុមយល់ឃើញកម្មវិធីគម្រោងមានភាពងាយស្រួលក្នុងការផ្ដល់ការយកចិត្តទុកដាក់ចំពោះទិសដៅគម្រោងរបស់ពួកគេ
-        វាមានភាពងាយស្រួលលើការធ្វើផែនការលំអិតនិងការរៀបចំឯកសារ
3.    ឈ្មោះកម្រិតនៃរចនាសម្ព័ន្ធបំបែកការងារ
-        កម្មវិធីគម្រោង Program
-        គម្រោង Project
-        កិច្ចការគម្រោង Task
-        កិច្ចការបន្ទាប់បន្សំ Subtask
-        បញ្ចប់ការងារ Work Package
-        កម្រិតនៃកិច្ចខិតខំប្រឹងប្រែង​ Level of Effort
4.    ការប្រើប្រាស់ ឬ គោលដៅរបស់រចនាសម្ព័ន្ធបំបែកការងារ (WBS)
-        បង្កើនការប៉ាន់ប្រមាណៈ​ ការប៉ាន់ប្រមាណភាគច្រើនមិនមែនពិតប្រាកដនោះទេ
-        រក្សាក្រុមឲ្យផ្ដោតការយកចិត្តទុកដាក់ៈ ធ្វើឲ្យមនុស្សម្នាក់ ត្រូវដឹងខ្លួនថាត្រូវធ្វើអ្វី?
-        ចាត់ចែងការងារទៅតាមធនធាន
-        តាមដានគម្រោង
5.    ដំណើរការគ្រប់គ្រងពេលវេលាមាន៦ គឺ៖
-        ការកំណត់ន័យសកម្មភាព
-        ការកំណត់នៃលំដាប់សកម្មភាព
-        ការប៉ាន់ស្មានធនធានសំរាប់ធ្វើសកម្មភាព
-        ការប៉ាន់ស្មានកំឡុងពេលធ្វើសកម្មភាព
-        ការធ្វើការកំណត់ពេលវេលា
-        ការត្រួតពិនិត្យការកំណត់ពេលវេលា
6.    ការគ្រប់គ្រងទំហំគម្រោង
-        ការធ្វើផែនការទំហំ
-        ការកំណត់ន័យទំហំ
-        បង្កើតរចនាសម្ព័ន្ធបំបែកការងារ
-        ការផ្ទៀងផ្ទាត់ទំហំ
-        ការត្រួតពិនិត្យទំហំ
7.    Gantt Chart Bar Charts :​ គេប្រើប្រាស់វាសម្រាប់បង្ហាញពីការកំណត់ពេលគម្រោងបាន។​ អ័ក្សដេកចង្អុលពីការកំណត់ពេលគម្រោង ពេលវេលា ចំនែកឯអ័ក្សឈរ ចង្អុលបង្ហាញពីកញ្ចប់ការងារតាមរយៈរចនាសម្ព័ន្ធបំបែកការងារ។
8.    CPM (Critial Path Method) គឺជាបច្ចេកទេសមួយដែលគេប្រើប្រាស់ដើម្បីប៉ានស្មានកំឡុងពេលរបស់គម្រោង។ វាវិភាគថាតើលំដាប់នៃសកម្មភាពណាមួយមានចំនួននៃភាពបត់បែននៃការកំណត់ពេលតិចបំផុត។
9.    PERT (Program Evaluation Review Technique) ការវាយតម្លៃតាមដានគម្រោង និងបច្ចេកទេសវាយតម្លៃ ជាបច្ចេកទេសដែលវិភាគបណ្ដាញការងារដែលណែនាំព្រឹត្តិការណ៍មួយដែលគេប្រើប្រាស់ដើម្បីប៉ាន់កំឡុងពេលកម្មវិធីនៅពេលមានអស្ថិរភាពនៅក្នុងការប៉ាន់ស្មាន កំឡុងពេលយ៉ាងសកម្ម និងដាច់ដោយឡែក។
10. ​ ដ្យាក្រាមបណ្ដាញការងារ គឺជាផែនការសកម្មភាពតាមលំហូរក្រាហ្វិកដែលគេត្រូវតែសម្រេចឲ្យបានដើម្បីបញ្ចប់គម្រោង។ វាបង្ហាញពីលំដាប់នៃជំហ៊ានដែលគេបានគ្រោងទុក តម្រូវការពេលវេលា ការពឹងគ្នាទៅវិញទៅមក និងអន្តរទំនាក់ទំនង។
11. ដ្យាក្រាមព្រួញ ឬសកម្មភាពដ្យាក្រាមព្រួញ គឺជាដ្យាក្រាមបណ្ដាញការងារដែលបង្ហាញពីលំដាប់នៃសកម្មភាពដែលសកម្មភាពនីមួយៗ ត្រូវបានតំណាងដោយសញ្ញាព្រួញមួយរួមជាមួយនិងរង្វង់ដែលតំណាងឲ្យហេតុការណ៍មួយនៅបញ្ចប់នីមួយៗ។
12. សកម្មភាពតាមផែនការ គឺជាដ្យាក្រាមបណ្ដាញការងារដែលបង្ហាញពីលំដាប់នៃកម្មភាពដែលសកម្មភាពនីមួយៗ ត្រូវបានតំណាងដោយ ប្រអប់ ឬរង្វង់មួយ(Node ព្រឹត្តិការណ៍ក្នុងគម្រោងមួយ) ដែលគេដាក់បញ្ចូលជាមួយនិងព្រួញដើម្បីបង្ហាញពីការងារពីមុន។
13. ទំហំ និងអាទិភាព ផ្លាស់ប្ដូរញឹកញាប់ណាស់នៅក្នុងអង្គភាពមួយដែលមិនអាចចំណាយពេលស្វែងរកផ្លូវសំខាន់។ យើងគ្រប់គ្នាមានបញ្ជីនៃបំណងប្រាថ្នាស្ដីពីរឿងដែលយើងចង់ធ្វើដោយខ្លួនឯង ប៉ុន្តែយើងត្រូវទុករឿងរ៉ាវខ្លះចោលសិន ទាល់តែយើងមានពេល និងមានលុយគ្រប់គ្រាន់សិន។
លើសពីនេះទៅទៀត អ្នកគ្រប់គ្រងអាចធ្វើសេចក្ដីសម្រេចចិត្តដោយប្រាប់ឲ្យគេបានដឹងនៅពេលដែលអ្នកអាចប្រាប់ពួកគេបានអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរចំពោះគម្រោង។​ ដូច្នេះ  CPM អាចជាឧបករណ៍ដ៏មានតម្លៃនៅពេលដែលយើងប្រើប្រាស់វាឲ្យបានសមស្រប។
14. បទពិសោធន៍ដែលបានធ្វើកន្លងមក៖ គឺជាសកម្មភាពដែលកំណត់ការបញ្ចប់លទ្ធផលរំពឹងទុក ឬក្រុមសកម្មភាព។ បទពិសោធន៍ដែលបានធ្វើកន្លងមកគ្មានកំឡុងពេលថវិកា ឬតម្រូវការធនធានទេ។
15. WBS គឺជាមូលដ្ឋានគ្រឹះសំរាប់ធ្វើផែនការគម្រោង ហើយមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការគ្រប់គ្រងគម្រោង។ WBS មួយបែងចែកសកម្មភាពស្មុគស្មាញរបស់គម្រោងទៅជាសកម្មភាពតូចៗទៀត ដែលសម្រួលដល់ការប៉ាន់ស្មានកំឡុងពេលថវិកា និងការប្រើប្រាស់ធនធានចំពោះសកម្មភាពនីមួយៗ។
WBS គឺជាវិធីសាស្រ្ដបែងចែកការបន្តឲ្យទៅជាចំនួនតូចៗ ដើម្បីជួយឲ្យធ្វើការប៉ាន់ស្មានកំឡុងពេល តម្រូវការធនធាននិងថវិកាបានត្រឹមត្រូវ។
16. ការគណនាតាមពេលវេលា៖​
តាមធម្មតាអ្នកនឹងឲ្យ Computer ធ្វើការគណនាឲ្យអ្នក ដូច្នេះអ្នកអាចឆ្ងល់ថាតើហេតុអ្វី បានជាវាមានការចាំបាច់ត្រូវដឹងពីរបៀបធ្វើវាទៅតាមមេរៀន។ តាមធម្មតាការកំណត់ពេលមានន័យថាការព្យាយាមបន្ស៊ីការងាររវាងពេលវេលាដែលបានកំណត់ពីរ ឲ្យបានទានពេលវេលា។ ក្នុងករណីណាក៏ដោយយើងនៅតែចង់ដឹងថាតើគម្រោងត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់។ បើវាមិនស៊ីគ្នាទៅនឹងពេលវេលាដែលត្រូវការទេនោះ បន្ទាប់មកយើងនឹងធ្វើអ្វីម្យ៉ាងដើម្បីបំព្រួញផ្លូវសំខាន់។
17. ច្បាប់ការងារជាបណ្ដាញ៖
ដើម្បីគណនាពេលវេលាការងារធ្វើគម្រោងមានច្បាប់សកលពីរចំពោះការកំណត់តួនាទីៈ
-        ច្បាប់ទី ១៖ មុនពេលចាប់ផ្ដើមការងារ ការងារទាំងអស់ដែលនៅបន្តត្រូវតែចប់
-        ច្បាប់ទី ២៖ សញ្ញាព្រួញអ្វីដែលគេធ្វើមកពីមុនយ៉ាងសមហេតុផល។ មិនថាសញ្ញាព្រួញវែង ឬទិសដៅនៃជ្រុងរបស់វាសុទ្ធតែមានសារៈសំខាន់។
18. ការគណនាការកំណត់ពេលមូលដ្ឋាន
1)    ES (Early Start): កាលបរិច្ឆេទលឿនបំផុតដែលសកម្មភាពអាចចាប់ផ្ដើមបាន។
2)    LS (Late Start): កាលបរិច្ឆេទយឺតបំផុតដែលសកម្មភាពអាចចាប់ផ្ដើមបាន ហើយនៅតែអាចធ្វើឲ្យគម្រោងចាប់ផ្ដើមបានទាន់ពេលវេលា។
3)    EF (Early Finish): កាលបរិច្ឆេទលឿនបំផុត ដែលសកម្មភាពអាចចប់លឿនបំផុត។
4)    LF (Late Finish): កាលបរិច្ឆេទយឺតបំផុតដែលសកម្មភាពអាចបញ្ចប់ ហើយនៅតែអាចធ្វើឲ្យគម្រោងចាប់ផ្ដើមបានទាន់ពេលវេលា។
5)    DU (Duration): ចំនួននៃអំឡុងពេលធ្វើការងារ(ម៉ោង ថ្ងៃ ឬសប្ដាហ៍) ដែលគេត្រូវការដើម្បីបញ្ចប់នូវសកម្មភាព (មិនរាប់បញ្ចូលនៅថ្ងៃសំរាក ឬពេលទំនេរផ្សេងៗ)។
19. ការគណនាទៅមុខ
គេចាត់ទុកថាជាសកម្មភាពទោល នៅក្នុងបណ្ដាញការងារដូចជាការប្រមូលសំរាមពីសួនឬចំការដែលវាមានពេលវេលា១៥នាទី។ ប៉ាន់ស្មានថាវាចាប់ផ្ដើមនៅម៉ោងសូន្យ វាអាចបញ្ចប់បានយ៉ាងលឿនរយៈពេល១៥នាទីក្រោយមកទៀត។ ដូច្នេះយើងអាចបញ្ចូលលេខ១៥ ទៅក្នុងចន្លោះដែលសរសេរថា EF។ ការចាក់ប្រេងទៅក្នុងម៉ាស៊ីនចាក់ស្មៅហើយការកាត់ស្មៅប្រើពេលត្រឹមតែ ៥នាទី។​ការគិតក្នុងដ្យាក្រាមនិយាយថាកិច្ចការទាំងពីរនេះត្រូវតែបញ្ចប់មុនពេលដែលយើងអាចចាប់ផ្ដើមការកាត់សម្អាតស្មៅ ការកាត់ស្មៅផ្នែកខាងមុខនិងការរៀបចំចិញ្ចើមថ្នល់។ ការសំអាតប្រើពេល ១៥នាទី រីឯសកម្មភាពចាក់សាំងប្រើពេលតែ៥នាទី។
20. ការធ្វើផែនការ គឺជាការឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចជាៈ​
-        តើត្រូវធ្វើអ្វីខ្លះ?
-        តើត្រូវចំណាយពេលប៉ុន្មាន?
-        តើត្រូវចំណាយថវិកាប៉ុន្មាន?
ការធ្វើផែនការគឺជារឿងសំខាន់ ជាញឹកញាប់គម្រោងបរាជ័យពីព្រោះគេភ្លេចផ្នែកដ៏សំខាន់នៃការងារ។
21. រចនាសម្ព័ន្ធបំបែកការងារ​ (WBS ) គឺជាដ្យាក្រាមតំណាងឲ្យគ្រប់ដំណាក់កាលគន្លឺះ និងសកម្មភាពពាក់ព័ន្ធរបស់វាទាំងអស់ដែលបានរៀបចំតាមទម្រង់ ឋានានុក្រមបង្ហាញពីកម្រិតនីមួយ​​​ៗ​នៃការកសាង​ផែនការ​។
22. ក្រុមដឹកនាំគម្រោង Project Steering :ជាគណកម្មការគ្រប់គ្រងជាន់ខ្ពស់មួយដែលជាញឹកញាប់មានសមាសភាពមកពីអ្នកផ្ដល់ជំនួយ​របស់​គម្រោង​ដែល​មានអំណាច​កំណត់​អាទិភាព និង​តម្រង់ទិសគម្រោ​ង​​​​ទៅតាមទិសដៅដែលចាំបាច់ដែលបានទទួលនូវគោល​បំណងរួម។
23. វដ្ដជីវិតគម្រោង Project lifecycle គឺជាវិធីសាស្ដ្រ​របស់គម្រោងមួយ​ដែលគម្រោងនោះ​ត្រូវ​បានពិពណ៌ការអនុវត្តតាមបួនដំណាក់កាលចាប់ពីទស្សនាទាន​ រហូតដល់បញ្ចប់គម្រោង។
24. បញ្ហា Issue គឺជាហានិភ័យចំពោះគម្រោង ឬជាព្រឹត្តិការណ៍ដែលមិន​អាច​ទៅ​មុនបាន​ ហើយអាចក្លាយជាការ​ពិត និងតម្រូវឲ្យដោះស្រាយ ប្រសិនបូរណភាពរបស់គម្រោងនិងមិនមានការគំរាមកំហែងទេនោះ។
25. ហានិភ័យ Risk គឺជាព្រឹត្តិការណ៍មួយដែលបានសម្គាល់ថាជាការគំរាមកំហែងប្រកបដោយសក្ដានុពលទៅលើបូរនភាពរបស់គម្រោងប្រសិន​បើវាកើតឡើងជាក់ស្ដែង។
26. Stakeholder(អ្នកពាក់ព័ន្ធ) ជាបុគ្គលដែលមានផលប្រយោជន៍ ឬចំនែកនៅក្នុងគម្រោងនៅពេលណាមួយក្នុងកំឡុងពេលនៃវដ្ដជីវិតរបស់គម្រោងផលប្រយោជន៍អាចជាវិជ្ជមានឬ អវិជ្ជមាន។
27. ធាតុរបស់គម្រោង ៖ ចំណុចដែលអាចបង្កើតបានជាផែនការគម្រោងគឺៈ
1)    ការបញ្ជាក់បញ្ហាៈ ថាតើយើងធ្វើអ្វី
2)    ការបញ្ជាក់បេសកកម្មគម្រោងៈ  គោលដៅគម្រោង ធ្វើរបៀបម៉េច
3)    ទិសដៅគម្រោងៈ 
តម្រូវការងាររបស់គម្រោងរូមមាន បញ្ជីនៃលទ្ធផលរំពឹងទុក និងរបាយការណ៍​។ វាគឺជា​កម្រិត​ដ៏ល្អ​ ការដែលមានលទ្ធ​ផលរំពឹងទុកនៅត្រង់ចំនុច​ជោគជ័យដែលបានធ្វើកន្លងមក ដើម្បីឲ្យមានភាពងាយស្រួលក្នុងការវាស់វែង ការរីកចម្រើន។ (ការវាស់វែង វាយតម្លៃ)
4)    តម្រូវការការងារគម្រោងៈ  អ្វីដែលបានដាក់ចេញត្រូវធ្វើ
5)    លក្ខណៈវិនិច្ឆ័យរកច្រកចេញ
ជោគជ័យដែលបានធ្វើកន្លងមកនីមួយៗ គួរតែបង្កើតលក្ខណៈវិនិច្ឆ័យ ដើម្បីប្រើប្រាស់សំរាប់កំណត់ថា តើដំណាក់កាលការងារពីមុនពិតជាចប់សព្វគ្រប់ហើយ ឬនៅ។ បើសិនជាគ្មានលទ្ធផលរំពឹងទុកនៅក្នុងជោគជ័យដែលបានធ្វើកន្លងមកនោះទេ អីញ្ជឹងលក្ខណៈវិនិច្ឆ័យរកច្រកចេញគឺមានសារៈសំខាន់ណាស់។
6)    ការបញ្ជាក់ចំណុចបញ្ចប់ដែលសម្រេចបានៈ

ត្រូវសម្រេចការធ្វើឯកទេសកម្ម

និតិពាណិជ្ជកម្ម

និតិពាណិជ្ជកម្ម
១ និយមន័យនៃនីតិពាណិជ្ជកម្ម
            នីតិពាណិជ្ជកម្ម គឺជាវិធានទាំងឡាយដែលអនុវត្តទៅលើទំនាក់ទំនងរវាងពាណិជ្ជករ និង  ពាណិជ្ជករ នៅក្នុងសកម្មភាពពាណិជ្ជកម្មរបស់ពួកគេ។ ម្យ៉ាងទៀត  នីតិពាណិជ្ជកម្មគឺជាបណ្ដាវិធានទាំងឡាយណាដែលទាក់ទងទៅនិងប្រតិបត្តិការ ​ឬសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកិច្ចដែលចាត់ចែងឡើងដោយពាណិជ្ជករដែលជារូបវន្តបុគ្គល និង នីតិបុគ្គល (ក្រុមហ៊ុនពាណិជ្ជកម្ម) ហើយជួនកាលរវាងពាណិជ្ជករ និង ពាណិជ្ជករគ្នាឯង​ និងជួនកាលរវាងសហគ្រិន និងអតិថិជនរបស់ខ្លួន។
            នីតិពាណិជ្ជកម្មគឺជានីតិពិសេស ពីព្រោះវាបញ្ចូលនូវវិធានពិសេសដែលហួសពីគោលការណ៍និងនីតិរដ្ឋប្បវេណី បើប្រៀបធៀបទៅនឹងនីតិរដ្ឋប្បវេណី។
២ ប្រវត្តិនៃនីតិពាណិជ្ជកម្ម
            វិធានពាណិជ្ជកម្ម ត្រូវបានគេឃើញមានចាប់តាំងពីពេលមានកំណើតពាណិជ្ជកម្មមកម្ល៉េះ។ ច្បាប់ពិសេសដែលគ្រប់គ្រងមុខរបរ និង ប្រតិបត្តិការជំនួញបានមានកំណើតតាំងពីសតវត្សទី១១នៅក្នុងមណ្ឌលសំខាន់ៗដូចជា:
§  ផ្នែកខាងជើងនៃប្រទេសអ៊ីតាលី
§  អាឡឺម៉ង់ និង
§  តំបន់ខ្លះនៃប្រទេសបារាំង
ដោយសារមានមុខរបរ និង ប្រតិបត្តិការជំនួញនេះហើយ ទើបគេបានបង្កើតច្បាប់ស្ដីពីកិច្ចសន្យាការបង្កើតរូបិយាណត្តិ ។ នៅឆ្នាំ ១៨០៧ ប្រទេសបារាំងបានដាក់ឲ្យប្រើប្រាស់ក្រមពាណិជ្ជកម្ម ដែលក្រមនេះចែកជា ៤ ផ្នែកគឺ:
§  ពាណិជ្ជកម្មទូទៅ
§  ពាណិជ្ជកម្មសមុទ្រ
§  ក្ស័យធន និង
§  សាលជម្រះក្ដីពាណិជ្ជកម្ម
ដោយសារមានការរីកចំរើនខាងពាណិជ្ជកម្ម គេបានបង្កើតច្បាប់ថ្មីៗជាច្រើនដូចជា:
§  ច្បាប់ស្ដីពីក្រុមហ៊ុនពាណិជ្ជកម្ម (២៤.០៧.១៨៦៧) ដែលបានផ្ដល់សេរីភាពក្នុងការបង្កើតក្រុមហ៊ុនអានាមិក
§  ច្បាប់ស្ដីពីការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សហគ្រាសឯកបុគ្គលចុះថ្ងៃទី ០៧.០៣.១៩២៥ ដល់ ១១.០៧.១៩៨៥
§  ច្បាប់ស្ដីពីការលក់  និង ការបញ្ចាំមូលនិធិពាណិជ្ជកម្មចុះនៅថ្ងៃទី ១៧.០៣.១៩៥៦
§  ច្បាប់ស្ដីពីមូលប្បទានប័ត្រ ចុះថ្ងៃទី ២៤.០៦.១៨៦៥ និងច្បាប់ស្ដីពីការពង្រឹងការប្រើប្រាស់កាតឥណទាន ចុះថ្ងៃទី ៣០.១២.១៩៩១
§  ច្បាប់ស្ដីពីការការពារអ្នកដែលបង់់ប្រាក់ធានារ៉ាប់រង ចុះថ្ងៃទី ១៣.០៧.១៩៣០
§  ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី ១០.០១.១៩៧៨
§  ច្បាប់ស្ដីពីសេរីភាពនៃការប្រកួតប្រជែង ចុះថ្ងៃទី ០១.១២.១៩៨៦
§  ច្បាប់ស្ដីពីតម្លាភាពនៃទីផ្សារហិរញ្ញវត្ថុ ចុះថ្ងៃទី ០២.០៨.១៩៨៩
§  ច្បាប់ស្ដីពីការស្ដារសហគ្រាសតាមផ្លូវតុលាការ ចុះថ្ងៃទី ២៥.០១.១៩៨៥
ក្រុមហ៊ុនពាណិជ្ជកម្មដែលបានចាប់បដិសន្ធិដំបូងនៅប្រទេសកម្ពុជា បានបង្កើតឡើងតាមបញ្ញត្តិនៃក្រមពាណិជ្ជកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៥០។ ក្រមនេះត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសារក៏ដោយ ក៏ទម្រង់ក្រុមហ៊ុននៅសម័យនោះគឺយកតាមប្រព័ន្ធច្បាប់បារាំង។
សញ្ញាណក្រុមហ៊ុននេះ គឺត្រូវបានគេបោះបង់ចោលក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក៏ប៉ុន្តែសញ្ញាណនេះត្រូវមានសាជាថ្មីវិញ បន្ទាប់ពីការដួលរលំរបបនេះទៅ។ ក្រុមហ៊ុនសហគ្រាសថ្មីនេះ ស្ដែងឡើងក្រោមរូបភាពជាក្រុមហ៊ុន ​​ ឬ សហគ្រាសរដ្ឋ ពោលគឺភាគហ៊ុនទាំងអស់ ឬភាគច្រើនដាច់ខាតត្រូវបានកាន់កាប់ដោយរដ្ឋ ។ ក្រុមហ៊ុនប្រភេទនេះមានជីវិតតែក្នុងរយ:ពេលមួយដ៏ខ្លីតែប៉ុណ្ណោះ ។ ដោយហេតុថាមានបំលាស់ប្ដូររបបសេដ្ឋកិច្ចពិភពលោក ម្យ៉ាងទៀតដោយសារការបរាជ័យផ្នែកសេដ្ឋកិច្ចរបស់វា ពោលគឺចរិតលក្ខណ:នៃប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការនៃការចាត់ចែង និង ដឹកនាំក៏ដូចជាកង្វះខាតភាពបត់បែនទៅតាមការវិវត្តរបស់សេដ្ឋកិច្ចនាសម័យថ្មី ។
ដោយសារការដួលរលំនេះ​ ក៏បាននាំទៅដល់ការវិលត្រឡប់មកវិញនូវរបបសេដ្ឋកិច្ចទីផ្សារសេរី​ ប៉ុន្តែការត្រឡប់មកក្នុងបរិយាកាសសេដ្ឋកិច្ចមួយថ្មី​​  ដែលគេហៅថាជាសេដ្ឋកិច្ចសកលភាវូបនីយកម្ម  និងសេដ្ឋកិច្ចតំបន់​ ជាពិសេសគឺអាស៊ាន។ លើសពីនេះទៅទៀត ដោយសារមានការហូរចូលជាច្រើននូវវិនិយោគិនបរទេសដែលស្ទាត់នឹងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង ទើបសេចក្ដីព្រៀងច្បាប់ថ្មីស្ដីពីសហគ្រាសពាណិជ្ជកម្ម  ត្រូវបានតាក់តែង និង​ អនុម័តឡើងដោយឈរលើទម្រង់ ហើយនិងស្មារតីនៃច្បាប់ស្ដីពីសហគ្រាសពាណិជ្ចកម្ម។
ចាប់ពីឆ្នាំ១៩៩៣មក​ ព្រះរាជាណាចក្រកម្ពុជាមានចែងអំពីវិធានជាច្រើនដែលទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម ហើយនិងមានលក្ខណ:សមស្របតាមការវិវត្តសង្គមនៃសេដ្ឋកិច្ចទីផ្សារសេរី។ វិធានពាណិជ្ជកម្មថ្មីនេះ មានដូចជា:
-        ច្បាប់ស្ដីពីក្ស័យធន ឆ្នាំ២០០៧
-        ច្បាប់ស្ដីពីស្តង់ដារកម្ពុជា ឆ្នាំ២០០៧
-        ច្បាប់ស្ដីពីមជ្ឈត្តកម្មពាណិជ្ជកម្ម ឆ្នាំ២០០៦
-        ច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឆ្នាំ២០០៦
-        ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥
-        ច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣
-        ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និង ការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
-        ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវាឆ្នាំ២០០០
-        ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៩
-        ច្បាប់ស្ដីពីគ្រប់គ្រងការប្ដូរប្រាក់ ឆ្នាំ១៩៩៧
-        ច្បាប់ស្ដីពីសារពើពន្ធ ឆ្នាំ១៩៩៧ និងការធ្វើវិសោតធនកម្ម ឆ្នាំ២០០៣
-        ច្បាប់ស្ដីពីសភាពាណិជ្ជកម្ម ឆ្នាំ១៩៩៥
-        ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងញ្ជីពាណិជ្ជកម្ម ឆ្នាំ១៩៩៥
-        ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៤
៣. ប្រភពនៃនីតិពាណិជ្ជកម្ម
ប្រភពនៃនីតិពាណិជ្ជកម្មផ្អែកលើមូលដ្ឋានពីរគឺ៖ ប្រភពជាតិ និង ប្រភពអន្តរជាតិ។
៣.១.​ ប្រភពជាតិ
៣.១.១. រដ្ឋធម្មនុញ្ញ
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីដោយសភាធម្មនុញ្ញនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ បានសម្ដែងទុកជាគោលការណ៍ទូទៅនូវសេរីភាពពាណិជ្ជកម្មនិងការជួយជ្រោមជ្រែងពីរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម​ សិប្បកម្ម​ឧស្សាហកម្ម។
យោងតាមរដ្ឋធម្មនុញ្ញនេះ ប្រជាពលរដ្ឋខ្មែរទាំងប្រុស ទាំងស្រី មានសិទ្ធិជ្រើសរើសមុខរបរដែលសមរម្យនឹងសមត្ថភាពរបស់ខ្លួន និងតាមសេចក្ដីត្រូវការរបស់សង្គម។ ដើម្បីធានាសកម្មភាពពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព ច្បាប់ចាំបាច់ត្រូវទទួលស្គាល់ និងចេញវិធានការការពារសិទ្ធិជាម្ចាស់កម្មសិទ្ធិ ពោលគឺរាល់កម្មសិទ្ធិឯកជនគ្រប់ប្រភេទដែលស្របច្បាប់និងត្រូវស្ថិតនៅក្រោមការគាំពារនៃច្បាប់។
៣.១.២. ច្បាប់
មានច្បាប់ជាច្រើនដែលអនុវត្តទៅលើសកម្មភាពពាណិជ្ជកម្ម ដែលវិធានពាណិជ្ជកម្មមិនទាន់មាន។ នីតិរដ្ឋប្បវេណី និងនីតិផ្សេងៗទៀតជាច្រើនត្រូវបានអនុវត្តនៅពេលគ្មានវិធាននីតិពាណិជ្ជកម្ម។      ​ឧទាហរណ៍៖​ច្បាប់ស្ដីពីកិច្ចសន្យាត្រូវបានយកទៅអនុវត្តលើសកម្មភាពពាណិជ្ជកម្ម កិច្ចសន្យាទិញលក់ កិច្ចសន្យាបញ្ចាំ...។
ដោយព្រះរាជាណាចក្រកម្ពុជា នាពេលពច្ចុប្បន្នមានការខ្វះខាតច្រើនខាងច្បាប់ដែលមានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សូម្បីតែតុលាការពាណិជ្ជកម្មក៏មិនទាន់មានហើយរាល់វិវាទពាណិជ្ជកម្មត្រូវដោះស្រាយដោយតុលាការធម្មតា ដែលបញ្ជាក់ថាច្បាប់ជាច្រើនត្រូវបានយកទៅប្រើជំនួសឲ្យច្បាប់ពាណិជ្ជកម្ម ដែលគ្មាននៅព្រះរាជាណាចក្រកម្ពុជា។ ដូចនេះក្រៅពីច្បាប់ទាំងឡាយនៃនីតិពាណិជ្ជកម្ម​ នៅមានច្បាប់ជាច្រើនទៀតដែលជាប្រភពនៃនីតិពាណិជ្ជកម្ម។
៣.១.៣. បទពញ្ជា
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ព្រមទាំងប្រធានស្ថាប័ន អាចបង្កើតនូវលិខិតបទដ្ឋានដែលមានលក្ខណ:ទូទៅដែលគេឲ្យឈ្មោះថា <<បទបញ្ជា>>
អំណាចនីតិប្រតិបត្តិចេញនូវបទបញ្ជាជាច្រើន ដែលជាប្រភពមួយដ៏សំខាន់នៃនីតិពាណិជ្ជកម្ម ពីព្រោះថាបទដ្ឋានទាំងនេះមានតូនាទីចង្អុលបង្ហាញនិងបំភ្លឺបទបញ្ញត្តិនៃច្បាប់ដើម្បីធានាការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព និងអនុលោមតាមស្មារតីរបស់អំណាចនីតិបញ្ញត្តិ។ បទបញ្ជាទាំងនោះត្រូវបានចេញដោយគណ៖រដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។
ក. អនុក្រឹត្យ
អនុក្រឹត្យ គឺជាលិខិតរដ្ឋបាលដែលមានប្រភពចេញពីគណ៖រដ្ឋមន្ត្រី និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី។ នៅក្នុងច្បាប់នានាតែងតែមានចែងយ៉ាងច្បាស់ថាអ្វីមួយត្រូវកំណត់ដោយអនុក្រឹត្យ។ ដូចជាអនុក្រឹត្យអាចចេញបាននៅក្នុងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម<<បទបញ្ញត្តិស្ដីពីទ្រង់ទ្រាយនិទ្ទេសផ្សេងៗ ការធានាដោយបុគ្គល ការធានាជាវត្ថុ ព្រមទាំងនីតិវិធីទូទាត់ និងឡអាជ្ញាយុកាលសម្រាប់រូបិយយាណត្តិ និងប័ណ្ណសងតាមបញ្ជាត្រូវតែចែងដោយអនុក្រឹត្យ>>
ឧ.អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់គ្រប់គ្រងការប្ដូរប្រាក់ និងត្បូងថ្មមានតម្លៃ ចុះថ្ងៃទី០៨.១១.១៩៩១។
ដូចនេះ អនុក្រឹត្យជាប្រភពមួយនៃនីតិពាណិជ្ជកម្ម។
          ខ.ប្រកាស
          ប្រកាស គឺជាលិខិតរដ្ឋបាលដែលមានប្រភពចេញពីក្រសួងមានសមត្ថកិច្ច។ វាគឺជាប្រភពមួយនៃនីតិពាណិជ្ជកម្មដែរ។
ឧទាហរណ៍៖ មាត្រា១៦នៃច្បាប់ស្ដីពីគ្រឺះស្ថានធនាគារ​ និងហិរញ្ញវត្ថុចែងថា <<ដើមទុនអប្បបរមានិងប្រាក់តម្កល់ធានាជាអចិន្ទ្រៃយ៍នៅក្នុងបញ្ជី្ធធនាគារជាតិនៃកម្ពុជារបស់គ្រឹះស្ថានចំណុចច្បាប់ត្រូវកំណត់ដោយប្រកាសរបស់អាជ្ញាធរអាណាព្យាបាល>>
          មាត្រា៥០នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម <<ក្នុងវិក័យប័ត្រត្រូវតែចុះយ៉ាងហោចណាស់នូវនិទ្ទេស ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ>>
   ៣.១.៤. ការប្រើប្រាស់ ឬ ទំលាប់

ដោយសារនៅព្រះរាជាណាចក្រកម្ពុជា មានការខ្វះខាតច្បាប់ជាច្រើន ពិសេសច្បាប់ក្នុងផ្នែកពាណិជ្ជកម្ម។ ការអនុវត្តក្នុងវិស័យពាណិជ្ជកម្ម ត្រូវយកទៅតាមទំលាប់ជាច្រើន។

  v   ការកំណត់​ន័យអាករលើតម្លៃ​បន្ថែម §   ទំនិញ (Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស §   សេវា (Service) សំដៅដល់ការផ្ដល់...