Wednesday, March 9, 2016

នីតិធុរកិច្ច និង​នីតិក្រុមហ៊ុន

​និតិធុរកិច្ច​ និង​ នីតិក្រុមហ៊ុន
.​ តាមមាត្រា១​នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មបញ្ញត្តិថា ពាណិជ្ជករ គឺជារូបវន្តបុគ្គល ឬនិតិបុគ្គលទាំងឡាយណាដែលធ្វើពាណិជ្ជកិច្ច ហើយយកពាណិជ្ជកិច្ចនោះជាមុខរបរខ្លួនជាប្រចាំ បានន័យថាៈ
§ វាត្រូវអនុវត្តចំពោះពាណិជ្ជករជារូបវន្តបុគ្គល តែមិនចំពោះពាណិជ្ជករជានិតិបុគ្គលទាំងអស់នោះទេ។
§ លក្ខខណ្ឌបំពេញដែលត្រូវទាមទារចំពោះរូបវន្តបុគ្គលដើម្បីឲ្យទទួលបាននូវលក្ខណៈសម្បត្តិជាពាណិជ្ជករ។
.​ ពាណិជ្ជករជានីតិបុគ្គល គឺជានីតិបុគ្គលដែលធ្វើសកម្មភាពក្នុងកិច្ចការជំនួញដែលអាចជាក្រុមហ៊ុនពាណិជ្ចកម្មតាមទម្រង់ ជានីតិបុគ្គលឯកជន និងជានីតិបុគ្គលសាធារណៈ។ហើយនីតិបុគ្គល គឺសំដៅទៅរកក្រុមហ៊ុនពាណិជ្ជកម្មតាមរយៈកម្មវត្ថុរបស់វា ហើយក្រុមហ៊ុនទាំងអស់ត្រូវបំពាក់ទៅដោយនីតិបុគ្គលភាពដើម្បីឲ្យបានលក្ខណៈសម្បត្តិជាពាណិជ្ជករ។
ឧទាហរណ៍ៈ ក្រុមហ៊ុនសហកម្មសិទ្ធិនិងក្រុមហ៊ុនមូលធន ក្រុមហ៊ុនស៊ីវិលនិងសមាគមមានទិសដៅស្វែងរកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ក្រុមហ៊ុនរដ្ឋក្រុមហ៊ុនចម្រុះ(រដ្ឋនិងឯកជន) និងស្ថាប័នសាធារណៈ(សភាពាណិជ្ជកម្ម)។
៣. ធាតុផ្សំគ្មានរូបនៃមូលនិធិពាណិជ្ជកម្មមានៈ
§ អតិថិតាៈ​ គឺជាសំណុំមនុស្ស ​‌‌*អតិថិជន* ដែលទៅជួបជាមួយពាណិជ្ជករដើម្បីទិញ លក់ ទំនិញ ជួលសំភារៈ ឬទាក់ទងផ្នែកសេវាដែលគេត្រូវការ និងសារធាតុសំខាន់ដែលជាចរិតលក្ខណៈនៃមូលនិធិពាណិជ្ជកម្ម។តម្លៃរបស់វាកំណត់ទៅតាមចំនួនទឹកប្រាក់ចេញចូល និងទម្លាប់ប្រើប្រាស់វិជ្ជាជីវៈ។
§ នាមករណ៍ ឬយីហោក្រុមហ៊ុន គឺជាឈ្មោះរបស់ក្រុមហ៊ុនពាណិជ្ជកម្មនោះ ដែលអាចជាឈ្មោះរបស់ពាណិជ្ជករម្នាក់ ឬច្រើននាក់ ដោយសារត្រកូល រហស្សនាម ឬការហៅតាមតែការនឹកឃើញដែលល្បី ។
§ ផ្លាកសញ្ញាៈគឺជាទ្រព្យផ្ដាច់មុខក្នុងការធ្វើពាណិជ្ជកម្ម។
§ សិទ្ធិលើភតិសន្យាៈ គឺជាសិទ្ធិលើការជួលទីតាំង និងជាសិទ្ធិលើអចលនវត្ថុដែលជាផ្នែកមួយនៃនីតិពាណិជ្ជកម្ម។
§ សិទ្ធិលើកម្មសិទ្ធិឧស្សាហកម្មៈ គឺជាទ្រព្យធន ប្រភេទអរូបដែលផ្ដល់ឲ្យម្ចាស់របស់វានូវសិទ្ធិផ្ដាច់មុខក្នុងការធ្វើអាជីវកម្ម(លើការបង្កើតថ្មីញ)។ ដែលសំដៅទៅលើ ប្រកាសនីយបត្រ ផ្លាកសញ្ញាផលិតកម្ម គំនូរ និងគំរូផ្សេងៗ ឬសញ្ញាផលិតកម្ម ពាណិជ្ជកម្ម ឬសេវាកម្ម។
៥. លក្ខខណ្ឌសុពលភាពនៃកិច្ចសន្យាមានៈ
·   ការព្រមព្រៀងៈ គឺជាការជួបគ្នារវាងសំណើរនិងស្វីការដែលត្រូវគ្នា ដែលសំណើរគឺជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួនជាមួយចំណងគតិយុត្តិក្នុងករណីដែលមានស្វីការ ពោលគឺការព្រមរបស់ភាគីម្ខាងទៀតចំពោះសំណើនេះ។ រីឯស្វីការ គឺជាការបង្ហាញឆន្ទៈ ដែលអ្នកទទួលសំណើរយល់ព្រមចំពោះសំណើរនោះ។
·   សមត្ថភាពៈ ជាអំណាចរបស់បុគ្គលម្នាក់ៗក្នុងការចូលរួមក្នុងជីវភាពគតិយុត្តិ។ សមត្ថភាពដែលបុគ្គលម្នាក់ៗមានៈ
-    អនីតិជនៈ អនីតិជនមិនអាចជាពាណិជ្ជករបានទេ ប៉ុន្តែគេអាចជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមួយបាន ទោះបីជាគេមិនទាន់រួចផុតពីការគ្រប់គ្រងរបស់អាណាព្យាបាលក៏ដោយ។
-    នីតិជនៈ សំដៅលើជនដែលអសមត្ថភាព (វិកលចរិត) មិនអាចធ្វើជាសមាជិកក្រុមហ៊ុនបានឡើយ។
-    ក្រុមហ៊ុនរវាងស្វាមី និងភរិយាៈ យោងទៅតាមមាត្រា៦ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មចែងថា “សហព័ទ្ធនៃពាណិជ្ជករត្រូវចាត់ទុកថាជាពាណិជ្ជករដែរ បើសហព័ទ្ធនោះប្រកបរបរពាណិជ្ជកម្ម ដែលមានចុះក្នុងបញ្ជីពាណិជ្ជកម្មដោយឡែក។
-    នីតិបុគ្គលៈ នីតិបុគ្គលចែកចេញជាពីរគឺៈ
vនីតិបុគ្គលនៃនីតិឯកជនៈ នីតិបុគ្គលឯកជនដែលមានសមត្ថភាពគតិយុត្តិអាចចុះឈ្មោះជាវភាគហ៊ុន​ឬចំណែកហ៊ុនរបស់ក្រុមហ៊ុនណាមួយផ្សេងទៀតបាន។
vនីតិបុគ្គលនៃនីតិសាធារណៈ
Ø  រដ្ឋក៏អាចជាវភាគហ៊ុន ឬចំណែកហ៊ុនបាន។
Ø  សមូហភាពសារធារណៈ ដូចជាខេត្តក្រុងឃុំសង្កាត់រឺក្រសួងអាចចូលរួមក្នុងការបង្កើតក្រុមហ៊ុនចំរុះបាន។
Ø  ស្ថាប័នសាធារណៈ ដូចជាមន្ទីរពេទ្យ អាចចូលរួមក្នុងការបង្កើតក្រុមហ៊ុនបាន បើសិនជាសកម្មភាពនៃស្ថាប័ននេះដាក់បញ្ចូលគ្នាបានជាមួយកម្មវត្ថុក្រុមហ៊ុនបាន។
·   កម្មវត្ថុៈ គឺជាការប្រកបពាណិជ្ជកម្ម ជាសកម្មភាពទិញលក់ទំនិញ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការដោះដូរ និងស្វែងរកចំណេញ​ និងសំដៅទៅដល់សកម្មភាពពាណិជ្ជកម្មរវបស់ក្រុមហ៊ុនដែលនឹងត្រូវបង្កើត។

៦. ការព្រមព្រៀងមួយដែលបានចាត់ទុកជាបានការ​ លុះត្រាតែគេចផុតពីវិការៈទាំងបី វិការៈទាំងបីមាន គ្មានការភ័ន្តច្រឡំគ្មានការបោកប្រាស់បន្លំ គ្មានហឹង្សា។
·   ការភ័ន្តច្រឡំមានពីររបៀបគឺ៖
-  ការភ័ន្តច្រឡំលើកម្មវត្ថុៈ គឺជាការភ័ន្តច្រឡំដែលកើតមានលើ ការវាយតម្លៃនៃគុណភាពភាគទុន ទម្រង់ក្រុមហ៊ុន ការវាយលើលទ្ធភាពប្រព្រឹត្តិទៅ និងសំណង ប្រភេទនៃកិច្ចសន្យា។
-  ការភ័ន្តច្រឡំលើបុគ្គលៈ វាគឺជាការភ័ន្តច្រឡំដែលសំដៅលើការកំណត់អត្តសញ្ញាណនៃបុគ្គលជាសមាជិក ឬគុណភាពពិតប្រាកដរបស់វា។
·   ឧបាយកលបន្លំៈ គឺជាករណីដែលគូភាគីណាមួយនៃកិច្ចសន្យា បានប្រើប្រាស់ឧបាយកលអ្វីមួយដើម្បីធ្វើឲ្យបុគ្គលម្នាក់ទៀតមានការភ័ន្តច្រឡំ ហើយដោយសារការភ័ន្តច្រឡំនេះបាននាំឲ្យមានការចូលភាគហ៊ុន។
·   ហឹង្សាៈ គឺជាករណីនៃការបន្លំលើឆន្ទៈនៃបុគ្គលណាម្នាក់ដើម្បីឲ្យគេយល់ព្រមចូលហ៊ុន។
៧. កម្មវត្ថុមិនស្របច្បាប់ឲ្យកិច្ចសន្យាមោឃភាព គឺដូចជាកម្មវត្ថុរបស់ក្រុមហ៊ុនដែលមិនស្របច្បាប់ ដែលមិនមានគោលដៅធ្វើអាជីវកម្ម ឬធ្វើសហគ្រាសដែលផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ ឬទំនៀមទំលាប់ល្អ ឬប្រឆាំងនឹងបទបញ្ញត្តិណាមួយដែលច្បាប់បានហាមឃាត់។
៨. ធាតុផ្សំនៃកិច្ចសន្យាក្រុមហ៊ុនមានៈ
·   សមាជិកក្រុមហ៊ុនៈ គឺជាបុគ្គលទាំងឡាយ ដែលបានចូលហ៊ុនក្នុងការបង្កើតក្រុមហ៊ុន ជាអ្នកនាំភាគទុនចូលហ៊ុន​ បានចូលរួមលើលទ្ធផលនៃក្រុមហ៊ុន និងមានឆន្ទៈរួបរួមគ្នាបង្កើតក្រុមហ៊ុន​ ដែលសមាជិកចូលរួមយ៉ាងហោចណាស់មានពីរនាក់ ហើយលក្ខខណ្ឌក្រុមហ៊ុននឹងត្រូវបានបំពេញទោះបីថាអ្នកទាំងពីរនោះ គឺជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ។
·   ភាគទុនៈ គឺជាទ្រព្យសម្បត្តិ ដែលសមាជិកក្រុមហ៊ុនត្រូវតែនាំយកទៅចូលហ៊ុនដើម្បីបង្កើតក្រុមហ៊ុន ពោលគឺសមាជិកណាម្នាក់អាចយកទៅចូលហ៊ុនទៅតាមៈ
-  ប្រភេទនៃភាគទុន គឺភាគទុនជាសាច់ប្រាក់ ភាគទុនជាវត្ថុ និងភាគទុនខាងជំនាញ។
-  ភាគទុនជាសាច់ប្រាក់ គឺជាភាគទុនដែលមានលក្ខណៈទូទៅបំផុត ដែលការបង់ភាគទុនជាសាច់ប្រាក់ត្រូវបានកំណត់ដោយសេរីតាមលក្ខន្តិកៈដែលមានចែងរបស់ក្រុមហ៊ុន។
-  ភាគទុនជាវត្ថុ អាចជាចលនវត្ថុ ឬអចលនវត្ថុ​ មូលនិធិពាណិជ្ជកម្ម ឬអញ្ញាប័ណ្ណនៃការបង្កើតថ្មី អាចធ្វើឡើងក្រោមរូបភាព ជាកម្មសិទ្ធិ ឬសិទ្ធិអាស្រ័យផល។
-  ភាគទុនខាងជំនាញ គឺជាការដាក់ភាគទុនជាសេវាដែលជាចំណេះដឹង ឬបទពិសោធន៍ ឬសកម្មភាពផ្សេងៗ ដែលសន្យានឹងក្រុមហ៊ុនថានឹងនាំមកឲ្យក្រុមហ៊ុននូវបចច្ចេកទេស សេវាកម្ម ការងារផ្ទាល់ខ្លួន។
·   ការចូលរួមលើលទ្ធផលៈ​ អ្នកចូលរួមញភាគទុនទាំងអស់មានសិទ្ធិនឹងទទួលបានប្រាក់ចំណេញ និងរួមចំណែកការខាតបង់របស់ក្រុមហ៊ុន។
·   ឆន្ទៈរួមក្នុងការបង្កើតក្រុមហ៊ុន មានជាអត្ថិភាពរបស់ខ្លួនជារៀងរហូត មិនមែនមានតែក្នុងពេលបង្កើតក្រុមហ៊ុននោះទេ តែត្រូវមានទាំងក្នុងពេលប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។
៩. ឆន្ទៈរួមក្នុងការបង្កើតក្រុមហ៊ុន គឺជាសុពលភាពគ្រប់ក្រុមហ៊ុន ត្រូវចំណុះទៅនឹងអត្ថិភាពនៃសារធាតុ ដែលជាប្រភេទចិត្តសាស្រ្តគឺបំណង ឬឆន្ទៈរួមគ្នាក្នុងការបង្កើតក្រុមហ៊ុន។
១០. សហគ្រាសឯកបុគ្គល មានគុណសម្បត្តិ និងគុណវិបត្តិដូចជាៈ
v  គុណសម្បត្តិសហគ្រាសឯកបុគ្គល
ទម្រង់ក្រុមហ៊ុនប្រភេទនេះមានគុណសម្បត្តិជាច្រើនដូចជាៈ
-     ដើមទុនតិចៈ ក្នុងការបង្កើតក្រុមហ៊ុនប្រភេទនេះគឺចំណាយដើមទុនតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីបង្កើត ហើយរីឯការចំណាយសំរាប់ប្រតិបត្តិការក៏មានលក្ខណៈទាបផងដែរ។
-     ភាពងាយស្រួលនៃការគ្រប់គ្រងហិរញ្ញវត្ថុៈ ការគ្រប់គ្រងហិរញ្ញវត្ថុគឺមានភាពងាយស្រួលជាងទម្រង់ក្រុមហ៊ុនផ្សេងៗ។
-     ការរៀបចំពន្ធដារមានលក្ខណៈលឿន។
-     ឯកកម្មសិទ្ធិករគឺជាអ្នកគ្រប់គ្រង និងជាអ្នកសម្រេចចិត្តលើដំណើរការ។
-     ឯកកម្មសិទ្ធិករទទួលយកប្រាក់ចំណេញតែម្នាក់ឯង។
-     ទម្រង់ក្រុមហ៊ុនប្រភេទនេះងាយស្រួលក្នុងការរៀបចំបំផុត។
-     ទម្រង់ក្រុមហ៊ុនប្រភេទនេះងាយស្រួលក្នុងការរំលាយចោល​ប្រសិនបើឯកកម្មសិទ្ធិករចង់។
v  គុណវិបត្តិសហគ្រាសឯកបុគ្គល
-        ការទទទួលខុសត្រូវផ្ទាល់ខ្លួនៈ​ ឯកកម្មសិទ្ធិករគឺទទួលខុសត្រូវមិនកំណត់ទៅលើបំណុល និងសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាស្រ័យហេតុដូច្នេះហើយវាអាចមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
-        កង្វះខាតនៃការគ្រប់គ្រងហិរញ្ញវត្ថុៈ ជាទូទៅក្រុមហ៊ុននេះមិនមានប្រព័ន្ធគណនេយ្យអ្វីច្បាស់លាស់ទេ ដូច្នេះហើយការគ្រប់គ្រងហិរញ្ញវត្ថុមានញភាពខ្វះខាត អាចធ្វើឲ្យឯកកម្មសិទ្ធិករពិបាកក្នុងការតាមដានលំហូរប្រាក់ចេញចូលរបស់ខ្លួន។
-        ភាពជាម្ចាស់មានតែម្នាក់ៈ វាអាចក្លាយជាផលលំបាកសំរាប់ការធ្វើការសំរេចចិត្តដឹកនាំឬប្រមូលដើមទុន។
១១. ប្រៀបធៀបក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតៈ
v  ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅៈ គឺជាកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើនដែលបានដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកម្មរួម ក្នុងគោលបំណងរកប្រាក់ចំណេញ ដែលក្រុមហ៊ុនសហកម្មសិទ្ធិទូទៅអាចប្រមូលដើមទុនពីការចូលហ៊ុនរបស់សមាជិកទាំងអស់របស់ក្រុមហ៊ុន ខ្ចីប្រាក់ពីតតិយជន ឬការបញ្ចូលសមាជិកថ្មីដែលបានចូលហ៊ុនបន្ថែម។
v  ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតៈ គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ៗ ឬច្រើននាក់ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ ហើយក្រុមហ៊ុនអនុញ្ញាតឲ្យសមាជិកដែលជាសហកម្មសិទ្ធិករមានកម្រិតទទួលយកភាគទុនថ្មីៗទៀត ពីព្រោះក្រុមហ៊ុននេះមិនតម្រូវឲ្យសមាជិកភាគហ៊ុនដែលមានកម្រិតចាត់ចែងអាជីវកម្មបានទេ ហេតុនេះហើយវាមានភាពងាយស្រួលក្នុងការទទួលយកសមាជិកថ្មីៗ។
១២. ប្រៀបធៀបរវាងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតៈ
v ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតៈ ជាទម្រង់នៃក្រុមហ៊ុនមូលធនដែលមានលក្ខណៈសម្គាល់ដូចជាៈ
-          ​មានសមាជិកពី២ នាក់ទៅ៣០នាក់
-          មិនអាចលក់ភាគហ៊ុនឬមូលប័ត្រជាសាធារណបានទេ
-          អាចមានការរឹតត្បិតមួយ ឬច្រើនលើការផ្ទេរចំណែកនៃភាគហ៊ុន
-          ទទួលស្គាល់ថាជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតចាប់ពីការចុះបញ្ជីពាណិជ្ជកម្មតាមបែបបទជាក់លាក់កំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
·   ហ៊ុនសហកម្មសិទ្ធិមានកម្រិតៈ គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ៗ ឬច្រើននាក់ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ ហើយក្រុមហ៊ុនអនុញ្ញាតឲ្យសមាជិកដែលជាសហកម្មសិទ្ធិករមានកម្រិតទទួលយកភាគទុនថ្មីៗទៀត ពីព្រោះក្រុមហ៊ុននេះមិនតម្រូវឲ្យសមាជិកភាគហ៊ុនដែលមានកម្រិតចាត់ចែងអាជីវកម្មបានទេ ហេតុនេះហើយវាមានភាពងាយស្រួលក្នុងការទទួលយកសមាជិកថ្មីៗ។
១៣.​ កត្តាដែលនាំមកនូវការបញ្ចប់តួនាទីរបស់អភិបាលនិងក្រុមប្រឹក្សាភិបាល
     · អភិបាលគឺ
-          ការមកដលនៃពេលវេលាៈ មានសេរីភាពពេញលេញក្នុងតំណែងការកំណតរយៈពេលសម្រាប់តំណែងជាអភិបាល។
-          ហេតុការណ៍ផ្ទាល់ខ្លួន មរណៈភាព ការកើនឡើងហេតុការណ៍ធសមត្ថភាព ការហាមមិនឲ្យដឹកនាំសហក្រាស ការប្រកាស ក្ស័យធន និង​ព្រឹត្តិការណ៍ផ្សេងៗ ជម្ងឺ ដែលអាចរារាំងមិនឲ្យអភិបាលបំពេញតួនាទីបាន។
-          ការដកហូតងារ ហូតចេញពីមុខតំណែងបាមដោយសំលេងភាពច្រើនដាច់ខាត់នៃម្ចាស់ហ៊ុនដែលមានសិទ្ធិបោះឆ្នោតទោះជាមានឬគ្មានមូលហេតុក៍ដោយ។
-          ការសំលាលេងពីតំណែង សុំលាពីតំណែងពេលណាក៏បាន ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។
· ក្រុមប្រឹក្សាភិបាលគឺ អាចត្រូវបានដកហូតពីមុខតំណែងដោយសំលេងភាគច្រើនដាច់ខាត់របស់អភិបាលទាំងឡាយ។ យោងតាមមាត្រា១២៧ នៃច្បាប់ស្ដីពីសហគ្រាស់ពាណិជ្ជកម្ម ក្រុមប្រឹក្សាភិបាលត្រូវបោះឆ្នោតច្រើសតាំងប្រធានពីក្នុងចំណោមសមាជិករបស់ខ្លួន។
-          អំណាចរបស់ប្រធានក្រុមប្រឹក្សាភិបាលៈយោងតាមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មមានតួនាទីពីត្រួតស៊ីគ្នា ជាប្រធានប្រឹក្សាភិបាលផងនិងជាអភិបាលផង។
-          ការទទួលខុសត្រូវរបស់ប្រធានក្រុមប្រឹក្សាភិបាលៈ ក៏ដូចជាអភិបាលផ្សេងៗទៀតផងដែរ​ត្រូវមានការទទួលខុសត្រូវដូចគ្នាចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តឡើង។
១៤.នៅពេលក្រុមហ៊ុនប្រកាសក្ស័យធន និងចាប់ផ្ដើមជម្រះបញ្ជី ម្ចាស់បំណុលប្រភេទ
      ១៥. ពន្យល់ពាក្យ
ឥណទេយ្យៈសិទ្ធិម្ចាស់បំណុល
គាហកៈអ្នកកាន់រូបិយាណតិ្ត
បហារ័កៈអ្នកចេញបញ្ជា
បហារិតៈអ្នកទទួលបញ្ជាទូទាត់សង់
វិសមិតភាពៈគឺជាភាពរំខាន់ដលពាណិជ្ជករដទៃទៀតក្នុងការធ្វើពាណិជ្ជកម្ម។
បណ្ណធិការៈ ជាអ្នកចូលរួមហ៊ុន






No comments:

Post a Comment

  v   ការកំណត់​ន័យអាករលើតម្លៃ​បន្ថែម §   ទំនិញ (Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស §   សេវា (Service) សំដៅដល់ការផ្ដល់...