Tuesday, March 8, 2016

Margeting I

១. អ្វី់់ជាផលិតផល? ផលិតផលគឺជាអ្វីៗដែលក្រុមហ៊ុនមួយបានផ្ដល់ទៅឲ្យទីផ្សារដើម្បីបំពេញចំណង់ចំណូលចិត្ត(want) និងតំរូវការ​(need) នៃទីផ្សារនោះ។ ផលិតផលអាចជាទំនិញ( goods)  និងសេវាកម្ម(service)ឬក៏បញ្ចូលគ្នា។
២. ថ្នាក់នៃផលិតផលគឺភាពខុសគ្នានៃផលិតផលគឺអាស្រ័យទៅលើផលិតផលនោះជាទំនិញប្រើប្រាស់ឬជាទំនិញឧស្សាហកម្ម។(ថ្នាក់នៃផលិតផលមានផលិតផលប្រើប្រាស់ ផលិតផលឧស្សាហកម្មឬផលិតផលជំនួញ។
៣. ផលិតផលខ្សែនិងផលិតផលចំរុះ
§  ផលិតផលខ្សែ គឺជាក្រុមនៃផលិតផលដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាចំពោះការបំពេញចិត្តអតិថិជន​ ការប្រើប្រាស់និងការលក់ទៅឲ្យក្រុមអតិថិជនដូចគ្នា ប្រើប្រាស់បណ្ដាញចែកចាយដូចគ្នា​នឹងត្រូវបានលក់ក្នុងកំរិតថ្លៃប្រហាក់ប្រហែលគ្នា។
§  ផលិតផលចំរុះ គឺសំដៅទៅលើចំនួននៃផលិតផលដែលក្រុមហ៊ុនមួយដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន និងផ្គត់ផ្គង់ទៅឲ្យទីផ្សារ។
៤. ថ្នាក់នៃផលិតផលប្រើប្រាស់មាន ៤គឺៈ
v ផលិតផលងាយស្រួលៈ គឺជាផលិតផលទាំងឡាយណាដែលអ្នកប្រើប្រាស់អាចរកទិញបានដោយងាយ និងជាប្រចាំដោយមិនបាច់ចំណាយពេលនឹងខំប្រឹងច្រើនក្នុងការដើររកទិញ។
v ផលិតផលរកទិញៈ គឺជាផលិតផលដែលអ្នកប្រើប្រាស់ត្រូវចំណាយពេលដើម្បីរកទិញ និងធ្វើការប្រៀបធៀបជម្រើសផ្សេងៗទាក់ទងនឹងថ្លៃគុណភាពឬម៉ូដមុននឹងធ្វើការសម្រេចចិត្តទិញ។
v ផលិតផលពិសេសៈ គឺជាផលិតផលដែលអ្នកប្រើប្រាស់់ត្រូវចំណាយពេលវេលាយូរ និងការខំប្រឹងជាពិសេសដើម្បីស្រាវស្វែងរកទិញ។
v ផលិតផលមិនស្វែងរកៈ គឺជាផលិតផលដែលអតិថិជនមិនដែលស្គាល់ ឬដឹងថាមាននៅទីផ្សារ ឬក៏ដឹងថាមានហើយតែមិនដែលគិតថាពួកគេនឹងទិញផលិតផលទាំងនោះ។
៥. ថ្នាក់នៃផលិតផលឧស្សាហកម្ម ឬផលិតផលជំនួញ
·         ប្រភេទនៃផលិតផលឧស្សាហកម្មឬជំនួញមានៈ
§  ផលិតផលតំឡើង             
§  ផលិតផលបន្ថែម
§  វត្ថុធាតុដើម
§  គ្រឿងផ្សំ
§  សំភារៈផ្គត់ផ្គង់ ឬគ្រឿងបន្លះ
§  សេវាកម្មជំនាញ
៦. សមាសភាពផលិតផល
§  លក្ខណៈពិសេសនៃផលិតផល
§  ជំរើសមុខងារផ្សេងៗ
§  សេវាដែលផ្សារភ្ជាប់ជាមួយ
§  ផ្លាកសញ្ញា(នាមសញ្ញាញ)
§  ការធានា
§  សំបកវេចខ្ចប់់(ខ្ចប់ដំបូង ខ្ចប់ទីពីរ និងខ្ចប់ដឹកជញ្ជូន)
៧. អ្វីទៅជាផលិតផលថ្មី? ថ្មីបើប្រៀបធៀបជាមួយផលិតផលមានស្រាប់ ថ្មីតាមការកំណត់នៅក្នុងច្បាប់ ថ្មីតាមទស្សនៈក្រុមហ៊ុន ថ្មីតាមទស្សនៈអ្នកប្រើប្រាស់។
៨. ហេតុអ្វីបានជាផលិតផលថ្មីបរាជ័យ? ទីផ្សារគោលដៅមានទំហំតូចពេក ចំនុចខុសប្លែកនៃផលិតផលមានកំរិតតិចតួច ផលិតផលមានគុណភាពទាប ផលិតផលមិនអាចទៅដល់ទីផ្សារ​ពេលវេលាមិនអំណោយផល ការអនុវត្តម៉ាឃីតធីងចរុះនៅមានកំរិតទាប។
៩. ហេតុអ្វីក្រុមហ៊ុនបង្កើតផលិតផលថ្មី? ជំនួសផលិតផលចាស់ រក្សាប្រាក់ចំណេញ និងជំរុញការលក់ តទល់ផលិតផលគូរប្រជែង ចង់បានចំណែកទីផ្សារផ្សេងៗ។
១០.​ដំណើរការបង្កើតផលិតផលថ្មីមាន ៦ជំហ៊ានៈ
    ជំហ៊ានទី១៖ ការបង្កើតគំនិត អាចមានប្រភពៈអ្នកប្រើប្រាស់(សួរព័ត៌មាន) . អ្នកលក់(ការរអ៊ូរទាំ)  .បុគ្គលិកក្រុមហ៊ុន  .អ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍(ជួលអ្នកស្រាវជ្រាវឬធ្វើដោយខ្លួនឯងដោយមិនបង្ហា្ពពីអត្តសញ្ញាណរបស់ខ្លួន) .គូរប្រជែង
ជំហ៊ានទី២៖ ការសម្រាំងនិងវាយតម្រៃគំនិតៈ អ្នកវាយតម្លៃគំនិតមានប្រភពគឺ
v  ប្រភពខាងក្នុងៈ អ្នកវិទ្យាសាស្រ្ត វិស្វករ​ បុគ្គលិក...
v  ប្រភពខាងក្រៅៈ អតិថិជន អ្នកលក់ សាធារណៈជន...
ជំហ៊ានទី៣៖ ការវិភាគអាជីវកម្ម
v  លក្ខណៈផលិតផល និងយុទ្ធសាស្រ្តម៉ាឃីតធីងចំរុះ
v  លទ្ធភាពហិរញ្ញវត្ថុ និងប្រាក់ចំណេញ
v  សេដ្ឋកិច្ច និងច្បាប់នៃការបង្កើតផលិតផលថ្មី
ជំហ៊ានទី៤៖ ការបង្កើតផលិតផលថ្មីៈ រៀបចំសង្វាក់ផលិតកម្ម . រៀបចំគំរូផលិតផល . រៀបចំសមាសធាតុផ្សំ ​​​​​​​​​​​​​​​​​​​​​​​​​​. ធ្វើតេស្តពិសោធន៍
ជំហ៊ានទី៥៖ ការធ្វើតេស្តទីផ្សារៈ ស្វែងយល់អំពីប្រតិកម្មអតិថិជនចំពោះផលិតផលទៅលើ គុណភាព ថ្លៃលក់ ការចែកចាយ ការផ្សព្វផ្សាយ ឥរិយាបថអតិថិជន
ជំហ៊ានទី៦៖ ការធ្វើអាជីវកម្មផលិតផលនៅលើទីផ្សារៈ ផែនការ និងសកម្មភាពម៉ាឃីតធីងចំរុះក៍ត្រូវចាប់ផ្ដើមអនុវត្ត ដូចជាការផលិតផលិតផល ការដាក់ថ្លៃលក់ ការបែងចែកលក់ ការផ្សព្វផ្សាយ។
១១. វដ្តជីវិតនៃផលិតផលគឹៈ ដំណាក់កាលចូលទីផ្សារ ដំណាក់កាលលូតលាស់ ដំណាក់កាលទ្រឹង និងដំណាក់កាលធ្លាក់ចុះ។
១២. លក្ខណៈនៃថ្លៃៈ ថ្លៃដែលអ្នកបានបង់ទៅលើទំនិញនិងសេវាកម្មគឺមានឈ្មោះផ្សេងៗ
-        ថ្លៃសិក្សា ថ្លៃឈ្នួល ថ្លៃប្រាក់ខែ ថ្លៃកំរៃជើងសារ។
១៣. អ្វីទៅហៅថាថ្លៃ? ថ្លៃគឺជាសាច់ប្រាក់ ឬឯកតាផ្សេងៗទៀតរួមមានទំនិញនិងសេវាកម្មដែលត្រូវបានគេប្រើប្រាស់ ក្នុងការទូទាត់ ឬដោះដូរការប្រើប្រាស់ ឬកម្មសិទ្ធិលើទំនិញ ឬសេវាកម្មផ្សេងទៀត។
១៤. ការវិភាគចំណេញ ខាត(ការវិភាគចំនុចស្រង់ដើម)
v ចំនុចស្រង់ដើម(គិតជាបរិមាណផលិតផល)=​ចំណាយថេរ(ប្រាក់ខែ​ឈ្នួលអាគារ)\ [ថ្លៃក្នុងមួយឯកតា-ចំណាយប្រែប្រួលក្នុងមួយឯកតាដែលប្រែប្រួលទៅតាមបរិមាណឯកត្តាផលិតផលបាន]
v  ចំណាយសរុប= ចំណាយថេរ​ +ចំណាយប្រែប្រួល
១៥. វិធីសាស្រ្តថ្លៃដាក់ថ្លៃមាន ៤វិធីសាស្រ្តៈ
1.      វិធីសាស្រ្តផ្ដោតលើតំរូវការ
2.      វិធីសាស្រ្តផ្ដោតលើថ្លៃដើម
3.      វិធីសាស្រ្តផ្ដោតលើប្រាក់ចំណេញ
4.      វិធីសាស្រ្តផ្ដោតលើកំរិតប្រកួតប្រជែង
១៦. វិធីសាស្រ្តផ្ដោតលើតំរូវការ
1.      ការដាក់ថ្លៃខ្ពស់នៅពេលដំបូងៈ ដើម្បីទាក់ទាញក្រុមអតិថិជនគោលដៅដែលមិនមានរំញោចថ្លៃ ដោយដឹងថាពូកគេមានតម្រូវការខ្លាំងទៅលើផលិតផលថ្មី ហើយមានបំណងចង់ទិញ។
2.      ការដាក់ថ្លៃទាបនៅពេលដំបូងៈ ដើម្បីទាក់ទាញទីផ្សារទាំងមូលនេះ គឺជាវិធីមួយដ៏ឈ្លាសវៃ​បើសិនជានៅលើទីផ្សារអតិថិជនដែលមានបំណងចង់ទិញក្នុងតម្លៃខ្ពស់មានចំនូនតិចតួចហើយតម្រូវការមានភាពយឺត។
3.      ការដាក់ថ្លៃកិត្តិស័ព្ទៈ អ្នកប្រើប្រាស់អាចប្រើថ្លៃជាខ្នាតវាស់គុណភាព ឬកេរ្តិ៍ឈ្មោះផលិតផលដែលពួកគេទិញ ការដាក់ថ្លៃផលិតផលមួយក្នុងកម្រិតខ្ពស់ដើម្បីទាក់ទាញអតិថិជន ដែលគិតពីឋានៈនិងកេរ្តិ៍ឈ្មោះក្នុងការប្រើប្រាស់ផលិតផល។
4.      ការដាក់ថ្លៃជាលក្ខណៈផលិតផលខ្សែៈ គឺជាវិធីសាស្រ្តនៃការដាក់ថ្លៃដែលអ្នកលក់និយមប្រើទៅលើផលិតផលខ្សែដោយគេបង្កើតនួវកំរិតថ្លៃខុសៗគ្នា សំរាប់ផលិតផលមួយប្រភេទដោយយោងទៅតាមគុណភាពរបស់វា។
5.      ការដាក់ថ្លៃអាស្រ័យផលិតផលបំពេញគ្នាៈ ពាក់ព័ន្ធជាមួយគ្នាជាក្រុមផលិតផលមួយដែលអ្នកលក់ដាក់ថ្លៃផលិតផលមួយទៀតតែក្នុងបំណងបានចំណេញខ្ពស់ពីផលិតផលមួយទៀតដែលអ្នកទិញសុខចិត្តទិញជាមួយគ្នា។
6.      ការដាក់ថ្លៃចំពោះផលិតផលទិញជាក្រុមៈ ក្រុមហ៊ុនមួយតែងតែលក់ផលិតផលផ្សេងៗគ្នាជាច្រើន គេប្រើវិធីសាស្រ្តដាក់ថ្លៃបែបនេះគឺដាក់ថ្លៃលើក្រុមផលិតផល​ឬផលិតផលច្រើនដែលទិញក្នុងពេលតែមួយដោយយកថ្លៃសរុបក្នុងកំរិតមួយទាបដើម្បីលើកទឹកចិត្តដល់អ្នកទិញ។
7.      ថ្លៃចិត្តសាស្រ្តៈ អ្នកលក់ទាំងឡាយគួរពិចារណាពីការដាក់ថ្លៃផងដែរ​ ថ្លៃចិត្តសាស្រ្តគឺជាវិធីសាស្រ្តដែលផ្ដល់នូវការទាក់ទាញ ជាពិសេសដល់អតិថិជនគោលដៅ។
១៧. វិធីសាស្រ្តផ្ដោតលើថ្លៃដើមៈ ការដាក់ថ្លៃផ្អែកលើភាគរយនៃថ្លៃលក់ភាគរយនៃថ្លៃលក់ ការដាក់ថ្លៃផ្អែកលើភាគរយនៃថ្លៃដើម។
១៨. វិធីសាស្រ្តផ្ដោតលើប្រាក់ចំណេញៈ ការដាក់ថ្លៃតាមគោលដៅប្រាក់ចំណេញ ការដាក់ថ្លៃដោយផ្អែកលើគោលដៅនៃចំនូលពីការលក់ ការដាក់ថ្លៃដោយផ្អែកលើចំណូលពីការវិនិយោគ។
១៩. វិធីសាស្រ្តផ្ដោតលើកំរិតប្រកួតប្រជែងៈ
v  ការដាក់ថ្លៃខ្ពស់ជាង ស្មើ ឬទាបជាង ថ្លៃលើទីផ្សារ
v  ការដាក់ថ្លៃខាត(ថ្លៃថោកជាងគេ លក់ឆ្លាស់ចុះឆ្លាស់ឡើង)
v  ការប្រកាសដេញថ្លៃ
២០. ក្របខណ្ឌច្បាប់នៃការដាក់ថ្លៃៈ ច្បាប់ហាមចំពោះការដាក់ថ្លៃ
1.    ការដាក់ថ្លៃថេរៈ ក្រុមហ៊ុនពីរ ឬច្រើនបានរួមគ្នាដាក់ថ្លៃផលិតផលក្នុងកម្រិតមួយថេរ ដែលធ្វើឲ្យមានការខាតបង់ដល់ក្រុមហ៊ុនផ្សេងៗទៀតដែលមានចំនែកខ្ពស់ និងចំនែកទីផ្សារតូចមានការពិបាកក្នុងការកែតម្រូវថ្លៃទៅតាមស្ថានភាពនៃការប្រកួតប្រជែង។
2.    ការរើសអើងថ្លៃៈ ការលក់ផលិតផលដែលមានកម្រិតគុណភាពដូចគ្នា ទៅឲ្យអតិថិជនដូចគ្នា​តែក្នុងតម្លៃដូចគ្នា។
3.    ការដាក់ថ្លៃទាបៈ​ ជាការដាក់ថ្លៃក្នុងកំរិតមួយទាបដើម្បីរុញច្រានគូប្រកួតប្រជែងផ្សេងៗទៀតឲ្យចេញពីទីផ្សារ។
២១. លក្ខណៈនិងសារៈសំខាន់នៃបណ្ដាញចែកចាយម៉ាឃីតធីង៖ ទំនិញទាំងអស់ត្រូវបាននាំយកទៅដល់ដៃរបស់អ្នកប្រើប្រាស់ដោយសារ​បណ្ដាញចែកចាយម៉ាឃីតធីងដែលមានបុគ្គលនិងក្រុមហ៊ុនជាអ្នកផលិតទំនិញ និងសេវាកម្មដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អ្នកប្រើប្រាស់គ្រប់ប្រភេទ។
v ពាក្យប្រើសំរាប់ភ្នាក់ងារកណ្ដាល
· Middleman គឺជាភ្នាក់ងារកណ្ដាលទាំងអស់ដែលធ្វើសកម្មភាពទីផ្សារ ពីអ្នកផលិតទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ។
· Agent or Broker គឺជាភ្នាក់ងារកណ្ដាលដែលបានទទួលសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយជំនួសឲ្យអ្នកផលិត និងទទួលបានកម្រៃជើងសារ។
· Wholesaler គឺជាភ្នាក់ងារកណ្ដាលដែលលក់ផលិតផលទៅឲ្យភ្នាក់ងារកណ្ដាលផ្សេងៗទៀត។
· Retailer គឺជាភ្នាក់ងារកណ្ដាលដែលលក់ផលិតផលបន្តទៅឲ្យប្រើប្រាស់ចុងក្រោយ។
· Distributor= Dealer គឺសំដៅទៅលើភ្នាក់ងារកណ្ដាលដែលបំពេញមុខងារច្រើនប្រភេទក្នុងការផលិតគិតទាំងសកម្មភាពលក់គ្រប់គ្រងសារពើភ័ណ្ឌ ផ្ដល់ឥណទាន។
២២. រចនាសម្ព័ន្ធនិងការរៀបចំបណ្ដាញចែកចាយមានៈ
1.      បណ្ដាញចែកចាយម៉ាឃីតធីងសំរាប់ទំនិញនិងសេវាកម្មប្រើប្រាស់ៈ
v  Product (រោងចក្រ អ្នកផលិត) ទៅកាន់ Consumers (អ្នកប្រើប្រាស់)
v  Product ទៅកាន់ Retailer (អ្នកលក់រាយ) ទៅកាន់ Consumers
v  Product ទៅកាន់ Wholesaler (អ្នកលក់ដុំ) ទៅកាន់ Retailer ទៅកាន់ Consumers
v  Product ទៅកាន់ Agent (ភ្នាក់ងារៈទទួលបានកំរៃជើងសារ) ទៅកាន់ Wholesaler ទៅកាន់ Retailer ទៅកាន់ Consumers
2.      បណ្ដាញចែកចាយម៉ាឃីតធីងសំរាប់ទំនិញនិងសេវាកម្មឧស្សាហកម្ម
v  Product ទៅកាន់ Industrial Users (អ្នកប្រើប្រាស់ឧស្សាហកម្ម)
v  Product ទៅកាន់ Industrial distributor (អ្នកចែកចាយឧស្សាហកម្មបន្ត) ទៅកាន់ Industrial Users
v  Product ទៅកាន់ Agent ទៅកាន់ Industrial Users
v  Product ទៅកាន់ Agent ទៅកាន់ Industrial distributor ទៅកាន់ Industrial Users
3.      បណ្ដាញចែកចាយម៉ាឃីតធីងដោយផ្ទាល់ៈ
v  ការលក់តាមការបញ្ជារទិញតាមសំបុត្រ
v  ការលក់តាមរយៈការផ្ញើសំបុត្រផ្ទាល់
v  ការលក់តាមរយៈសៀវភៅកាត់តាឡុក
v  ការលក់តាមរយៈទូរស័ព្ទ
v  ការលក់តាមរយៈការផ្សព្វផ្សាយតាម កាសែតឬ ឌីសវីឌីអូ
v  ការទិញតាមរយៈការមើលទូរទស្សន៍តាមផ្ទះ
២៣. ការដឹកជញ្ជូន គឺបានផ្ដល់នូវមធ្យោបាយដ៏សំខាន់ក្នុងការនាំយកទំនិញពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងប្រព័ន្ធភស្តុភារ។ មធ្យោបាយដឹកជញ្ជូនមាន៥គឺ់ៈ
v ផ្លូវដែកៈ រថភ្លើង​
v ផ្លូវថ្នល់ៈ ផ្លូវជាតិ ផ្លូវលំ
v ផ្លូវអាកាសៈ យន្តហោះ
v តាមបំពង់បង្ហូរៈ គឺជាមធ្យោបាយដឹកជញ្ជូនទំនិញ ឬផលិតផលពីទីតាំងមួយទៅទីតាំងមួយទៀតតាមរយៈបំពង់បង្ហូរដែលត្រូវបានគេប្រើប្រាស់តាមផ្លូវទឹក ក្រោមដី និងតាមមធ្យោបាយផ្សេងៗទៀត។
v ផ្លូវទឹកៈ កប៉ាល់ កាណូត ទូក សាឡាង
២៤. លក្ខណៈវិនិច្ឆ័យទៅលើការសម្រេចចិត្តលើមធ្យោបាយដឹកជញ្ជូនៈ
v  ចំណាយ (Cost) ៖ឆ្លងប្រទេស ឡាន​​រថយន្ត ប្រេងឥន្ធនៈ
v  ពេលវេលាៈ កំណត់ល្បឿន
v  សមត្ថភាពដឹកជញ្ជូន
v  កំរិតទុកចិត្ត
v  ទីកន្លែងទៅដល់
២៥. ដំណើរការទំនាក់ទំនងព័ត៌មានៈ
          Sender =>  Encoding => Message Channel => Decoding => Receiver => Feed Back
២៦. ការផ្សព្វផ្សាយចំរុះមានៈ
a.         ការលក់ដោយបុគ្គលិកផ្ទាល់
b.         ការលក់ដោយផ្ដល់រង្វាន់លើកទឹកចិត្ត
c.         ការទំនាក់ទំនងសាធារណៈ
d.         ការផ្សាយពាណិជ្ជកម្ម
២៧. ​​​​​​​​ការលក់ដោយបុគ្គលិកផ្ទាល់ៈ គឺជាសកម្មភាពនៃការជំរុញការលក់ដែលគេបង្កើតដោយតម្រូវឲ្យមានទំនាក់ទំនងផ្ទាល់រវាងបុគ្គលិកលក់និងអ្នកទិញ។
1.    តួនាទីនិងសារៈសំខាន់នៃការលក់ដោយបុគ្គលិកផ្ទាល់មានៈ
§ ចំណងទំនាក់ទំនងដ៏សំខាន់រវាងក្រុមហ៊ុននិងអតិថិជន
§ ជាក្រុមហ៊ុនតាមទស្សន
§ ៈរបស់អតិថិជន
§ បំពេញតួនាទីដ៏សំខាន់បំផុតនៅក្នុងកម្មវិធីម៉ាឃីតធីងក្រុមហ៊ុន
២៨. ការលក់ដោយផ្ដល់រង្វាន់លើកទឹកចិត្តៈ គឺជាវិធីមួយដែលគេប្រើក្នុងសកម្មភាពនៃការជំរុញនៃការលក់ចំរុះ។ ការលក់ដោយផ្ដល់រង្វាន់លើកទឹកចិត្តមានពីរប្រភេទៈ
1.      ការលើកទឹកចិត្តចំពោះអ្នកប្រើប្រាស់៖ ប័ណ្ណបញ្ចុះតម្លៃ ការបញ្ចុះថ្លៃរយៈពេលខ្លី ការផ្ដល់រង្វាន់ឬបញ្ចុះថ្លៃពិសេស ការផ្ដល់រង្វាន់លើកទឹកចិត្ត ផលិតផលគំរូ ការដាក់តាំងផលិតផល។
2.      ការលើកទឹកចិត្តចំពោះភ្នាក់ងារកណ្ដាល៖ ការផ្ដល់ទំនិញដោយឥតគិតថ្លៃ ការផ្ដល់ថវិកាសំរាប់ផ្សាយពាណិជ្ជកម្ម ឬដាក់តាំងផលិតផល  ការផ្ដល់ការបណ្ដុះបណ្ដាលបុគ្គលិកដោយឥតគិតថ្លៃ  ការបញ្ចុះថ្លៃទំនិញ។
២៩. ការទំនាក់ទំនងសាធារណៈ គឺសំដៅទៅលើកម្មវិធីទាំងឡាយដែលរៀបចំឡើងដើម្បីជំរុញនិងការពារនូវកេរ្តិ៍ឈ្មោះនិងផលិតផលរបស់ក្រុមហ៊ុន។
2.      ការទំនាក់ទំនងសាធារណៈអាចធ្វើតាមរយៈ
§  ការផ្សព្វផ្សាយសាធារណៈ annual report , brochure
§  ព្រឹត្តិការណ៍ផ្សេងៗ : News conferences, seminar
§  ការធ្វើបឋកថាៈ  In meeting, Opening (ជួលអ្នកប្រាជ្ញមកនិយាយ)
§  សកម្មភាពសេវាសាធារណៈ
§  ការផ្សព្វផ្សាយអត្តសញ្ញាណក្រុមហ៊ុន : Logo
៣០. ការផ្សាយពាណិជ្ជកម្មៈ គឺជាទម្រង់នៃការបញ្ជូនព័ត៌មានដោយប្រយោលប៉ុន្តែត្រូវបានគិតកំរ៉ៃ។
v  ការផ្សាយពាណិជ្ជកម្មចែកចេញជាពីរប្រភេទៈ
§ ការផ្សាយពាណិជ្ជកម្មផ្ដោតលើផលិតផល
§ ការផ្សាយពាណិជ្ជកម្មបង្កើនកេរ្ដិ៍ឈ្មោះក្រុមហ៊ុន
៣១. គោលដៅនៃការផ្សាយពាណិជ្ជកម្មមានបីៈ
-        ការផ្សាយពាណិជ្ជកម្មផ្ដល់ព័ត៌មាន
-        ការផ្សាយពាណិជ្ជកម្មបញ្ចុះបញ្ចូល
-        ការផ្សាយពាណិជ្ជកម្មរំលឹក

៣២. និស្សិតត្រូវប្រកបដោយអំណាចបីយ៉ាង៖
1.      ជំនាញច្បាស់លាស់
2.      ព័ត៌មានទាក់ទងនឹងជំនាញ
3.      សីលធម៌ និងគុណធម៌

No comments:

Post a Comment

  v   ការកំណត់​ន័យអាករលើតម្លៃ​បន្ថែម §   ទំនិញ (Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស §   សេវា (Service) សំដៅដល់ការផ្ដល់...