Tuesday, August 14, 2018


១. សេដ្ឋកិច្ច

          សេដ្ឋកិច្ច គឺជាសំណុំទំនាក់ទំនង ​ផលិតកម្ម​ ការប្រើប្រាស់ ការដោះដូរ និងការបែងចែក ធនធានទាំងឡាយក្នុងសង្គម។ ប្រព័ន្ធសេដ្ឋកិច្ចចែកចេញជាបីគឺ​ សេដ្ឋកិច្ចផែនការ សេដ្ឋកច្ចទីផ្សារសេរី និងសេដ្ឋកិច្ច​ចម្រុះ។

          សូចនាករសេដ្ឋកិច្ច (Economic Indicators) ជាតួលេខចង្អុលបង្ហាញអំពី កំលាំងសេដ្ឋកិច្ច​របស់ប្រទេសណាមួយ ដូចជាផលិតផលក្នុងស្រុកសរុប អត្រាអតិផរណា ចំនួនប្រជាជន​ជាដើម។

          កំនើនសេដ្ឋកិច្ច(Economic Growth) ជាសូចនាករសេដ្ឋកិច្ច កំនើនសេដ្ឋកិច្ច គឺជាលទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ច​ក្នុងការ​បង្កើននូវផលិតផល​ជាតិសរុប (GNP) ឬផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំនើន GNP​ ឬ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ​ ជាខ្នាតទូទៅ សម្រាប់វាស់ស្ទង់កម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន។
https://www.blogger.com/blogger.g?blogID=7286115486470848505#editor/target=post;postID=4333268263531611763

 

  v   ការកំណត់​ន័យអាករលើតម្លៃ​បន្ថែម §   ទំនិញ (Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស §   សេវា (Service) សំដៅដល់ការផ្ដល់...