ទម្លាប់ទាំងប្រាំពីរយ៉ាងដើម្បីធ្វើឲ្យជីវិតយុវវ័យមានគុណភាពនិងប្រសិទ្ធិភាព
- ធ្វើជាមនុស្ស Proactive (ប្រូអាក់ទីហ្វ) មានន័យថា ត្រូវធ្វើជាមនុស្សចេះទទួលខុសត្រូវលើជីវិតរបស់ខ្លួនឯង។
- ចាប់ផ្ដើមគិតមុនធ្វើ មានន័យថាត្រូវមានកម្មវិធីជីវិត ដោយកំណត់គោលដៅដែលចង់ទៅ។
- ដាក់រឿងសំខាន់នៅមុខ មានន័យថាត្រូវរៀបចំអាទិភាព និងបន្ទាប់មកត្រូវធ្វើរឿងដែលមានអាទិភាពខ្ពស់មុនគេ
- គិតបែបឈ្នះ ឈ្នះ មានន័យថាត្រូវគិតថាម្នាក់ៗសុទ្ធតែជាអ្នកឈ្នះ។
- ស្ដាប់គេឱ្យយល់សិន ទើបធ្វើឱ្យគេយល់យើង មានន័យថាត្រូវស្ដាប់អ្នកដ៏ទៃដោយយកចិត្តទុកដាក់និងដោយចិត្តស្មោះ។
- សាមគ្គី មានន័យថាត្រូវសហការជាមួយអ្នកដ៏ទៃដើម្បីសម្រេចកិច្ចការធំជាមួយគ្នា
- ធ្វើឱ្យខ្លួនកាន់តែមោះមុតឡើង មានន័យថាត្រូវកែកុននិងអភិវឌ្ឍខ្លួនឯងឲ្យបានជាប្រចាំ។