១. សេដ្ឋកិច្ច
សេដ្ឋកិច្ច
គឺជាសំណុំទំនាក់ទំនង ផលិតកម្ម ការប្រើប្រាស់ ការដោះដូរ និងការបែងចែក ធនធានទាំងឡាយក្នុងសង្គម។
ប្រព័ន្ធសេដ្ឋកិច្ចចែកចេញជាបីគឺ សេដ្ឋកិច្ចផែនការ សេដ្ឋកច្ចទីផ្សារសេរី
និងសេដ្ឋកិច្ចចម្រុះ។
សូចនាករសេដ្ឋកិច្ច
(Economic Indicators)
ជាតួលេខចង្អុលបង្ហាញអំពី កំលាំងសេដ្ឋកិច្ចរបស់ប្រទេសណាមួយ
ដូចជាផលិតផលក្នុងស្រុកសរុប អត្រាអតិផរណា ចំនួនប្រជាជនជាដើម។
កំនើនសេដ្ឋកិច្ច
(Economic Growth) ជាសូចនាករសេដ្ឋកិច្ច
កំនើនសេដ្ឋកិច្ច
គឺជាលទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ចក្នុងការបង្កើននូវផលិតផលជាតិសរុប (GNP)
ឬផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំនើន GNP ឬ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ
ជាខ្នាតទូទៅ សម្រាប់វាស់ស្ទង់កម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន។
https://www.blogger.com/blogger.g?blogID=7286115486470848505#editor/target=post;postID=4333268263531611763
https://www.blogger.com/blogger.g?blogID=7286115486470848505#editor/target=post;postID=4333268263531611763
No comments:
Post a Comment