v ការកំណត់ន័យអាករលើតម្លៃបន្ថែម
§ ទំនិញ(Goods) សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស
§ សេវា
(Service) សំដៅដល់ការផ្ដល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី
និងប្រាក់កាស
§ ការផ្គត់ផ្គង់ទំនិញ
(Supply of Goods) សំដៅដល់ការផ្ទេរសិទ្ធិប្រើប្រាស់
ឬសិទ្ធិចាត់ចែងក្នុងឋានៈជាម្ចាស់កម្មសិទ្ធិទំនិញ ទោះបីមានសំណង ឬគ្មានសំណងក្ដី។
ការផ្គត់ផ្គង់សេវាបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់ទំនិញ ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញ។
§ ការផ្គត់សេវា(Supply
of Service) សំដៅដល់ការផ្គត់ផ្គង់ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញ
ដីធ្លី ឬប្រាក់កាសដែលធ្វើឡើងដើម្បីបានទទួលសំណងអ្វីមួយ។ ការផ្គត់ផ្គង់ទំនិញបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់
សេវា ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវា។
§ បុគ្គល
(Person) សំដៅដល់បុគ្គល ឬក្រុមហ៊ុនដែលធ្វើអាជីវកម្ម
ហើយនិងបុគ្គលណាមួយទៀតដែលទាក់ទិនជាមួយបុគ្គលនោះ។
§ បុគ្គលជាប់ទាក់ទិន
(Related Person) គឺសំដៅទៅលើ៖
Ø បុគ្គលណាមួយដែលមានកម្មសិទ្ធិចាប់ពី
២០% ឡើងទៅលើតម្លៃ ឬសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់នៃបុគ្គលគិតជាតម្លៃ
Ø មានការគ្រប់គ្រងរួមគ្នា
ឬមាននាយករួមគ្នាជាមួយបុគ្គលនោះ
Ø ជាសមាជិកគ្រួសារ
ឬជាសហព័ទ្ធ ឬជាសមាជិកក្រុមគ្រួសារនៃសហព័ទ្ធរបស់បុគ្គលនោះ
Ø បានទិញចាប់ពី
៣០% ឡើងទៅនៃធាតុចេញសរុបរបស់បុគ្គលនោះក្នុងរយៈពេលបីខែបន្ដបន្ទាប់
§ ផលរបរជាប់ពន្ធ
(Taxable Income) សំដៅដល់ផលរបរមិនរាប់បញ្ចូលអតបដែលទទួលបានពីការផ្គត់ផ្គង់ជាប់អាករនៃទំនិញ
និងសេវាកម្ម ឬកិច្ចសន្យាជាមួយរដ្ឋាភិបាល។
No comments:
Post a Comment